Who We Are

Fortune Life Insurance PLC (Fortune Life) was granted an operating license by the Ministry of Economy and Finance on 24th June 2020.

We are a Cambodian life insurer that operates to the very highest international standards. Our leadership and senior management have a strong track record of successfully building multi-national life insurance companies in Asia, particularly in young and emerging life insurance markets, and we have now brought this expertise to Cambodia with Fortune Life.

We are extremely pleased and humbled that the government has placed its trust in Fortune Life, to serve the people of Cambodia and to play an instrumental role in continuing to develop the country’s life insurance industry.

Fortune Life provides savings and protection products to individuals and their families through the highest levels of customer service. Our products are tailored specifically to the financial needs of Cambodians, and are relevant and affordable. We feel privileged to be able to contribute to improving the financial security and wealth creation of Cambodians.

ចក្ខុវិស័យ

យើងខ្ញុំនឹងធ្វើឲ្យខ្លួនក្លាយជាក្រុមហ៊ុនដែលត្រូវបាន​ទទួលស្គាល់ដោយអតិថិជន និងបុគ្គលិកថាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា​​

ការប្តេជ្ញាចិត្តរបស់យើង​ខ្ញុំ

  • យើងខ្ញុំនឹងធ្វើឲ្យ ហ្វ័រឈូន ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជាដោយមានការណែនាំពីក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងទទួលបានការទុកចិត្តពីអតិថិជននៅក្នុងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដ៏ល្អ និងមានគុណភាព។
  • យើងខ្ញុំជ្រើសរើស​ និងរក្សានូវបុគ្គលិកដែលមានទេពកោសល្យល្អៗ និងពូកែក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ​ផ្តល់ជូននូវការបណ្តុះបណ្តោល និងការអភិវឌ្ឍន៍ដល់បុគ្គលិកទាំងអស់របស់ខ្លួនដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនប្រកបដោយវិជ្ជាជីវៈ។
  • យើងខ្ញុំផ្តល់ជូននូវ សុវត្ថិភាពការងារ រួមទាំងបរិយាកាសការងារល្អ។

Our Values

Our Values define who we are, how we treat each other and how we interact with our Customers:

  • We work together as one team to achieve our goals.
  • We focus on results.
  • We take ownership for our work and proactively seek to deliver our goals.
  • We are courteous, respectful and constructive to everyone.
  • We learn from our mistakes and try not to repeat them.
  • We do not blame each other; we seek solutions.
  • We constantly review our processes to cut-out Customer pain points.

ជួបជាមួយក្រុមការងាររបស់យើងខ្ញុំ

dominick-williams-3

លោក Dominick Williams

អគ្គនាយកប្រតិបត្តិ

លោក Dominick បានចំណាយពេល ២៥ ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ក្នុងការបង្កើត និងអភិវឌ្ឍក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតយ៉ាងជោគជ័យនៅទូទាំងទ្វីបអាស៊ី។ លោក Dominick ដឹងពីរបៀបផ្តល់ជូនអតិថិជននូវផលិតផលដ៏ត្រឹមត្រូវ តាមមធ្យោបាយត្រឹមត្រូវ និងពេលវេលាត្រឹមត្រូវ ដោយមានការបេ្តជ្ញាចិត្តយ៉ាងមុតមាំស្របតាមពាក្យស្លោក “ នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត” សម្រាប់អតិថិជនគ្រប់ៗគ្នា។

Meet-our-team

លោក Don Desmond

អគ្គនាយកផ្នែកលក់ និង ចែកចាយ

លោក Don Desmond គឺជាអ្នកជំនាញផ្នែកធានារ៉ាប់រងអាយុជីវិតច្រើនឆ្នាំមកពីប្រទេសសិង្ហបុរីដែលមានបទពិសោធន៍ជាង 30 ឆ្នាំនៅផ្នែកលក់ និងចែកចាយនៅក្នុងប្រទេសជាច្រើនទូទាំងអាស៊ី។ Don ទទួលខុសត្រូវអភិវឌ្ឍន៍ទីប្រឹក្សាធានារ៉ាប់រងរបស់ ហ្វ័រឈូន ឡាយហ្វ៍ ប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងក្រុមគ្រួសារ ដោយផ្តល់សេវាកម្មកម្រិតខ្ពស់បំផុតរបស់ពួកយើង។

mou-kiat-teh

លោក Mou Kiat Teh

នាយកគ្រប់​គ្រង​​នៃនាយកដ្ឋានគណនាតម្លៃហានិភ័យ

លោក “MK” មកពីប្រទេសម៉ាឡេស៊ី ហើយលោកបាននាំយកបទពិសោធន៍អន្តរជាតិជាច្រើនមកកាន់ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។​ ទំនួលខុសត្រូវរបស់លោករួមមាន ការបង្កើតផលិតផល ការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងហានិភ័យ។ ​លោក MK និង ក្រុមការងាររបស់លោកធានាថា ក្រុមហ៊ុននឹងផ្តល់ជូននូវផលិតផលដែលឈានមុខគេលើទីផ្សារដោយបំពេញតាមតម្រូវការរបស់គ្រួសារកម្ពុជា។

sopheap-heng

លោកស្រី ហេង សុភាព

នាយកផ្នែកប្រតិបត្តិការ

លោកស្រី សុភាព មានបទពិសោធន៍ជាង ១០ឆ្នាំ លើផ្នែកប្រតិបត្តិការនៃវិស័យធានារ៉ាប់រងអាយុជីវិត ហើយជាអ្នកត្រួសត្រាយផ្លូវមួយរូបក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ លោកស្រី មានសមិទិ្ឋផលគួរឲ្យកត់សម្គាល់ក្នុងការបង្កើតមុខងារប្រតិបត្តិការ។ ក្រុមការងាររបស់លោកស្រី​នឹងផ្តល់ដំណោះស្រាយ ប្រកបដោយភាពងាយស្រួល រលូន និងផ្តោតសំខាន់ទៅលើអតិថិជន ដើម្បីធានាឲ្យបានថាអតិថិជននឹងទទួលបានបទពិសោធន៍ដ៏ល្អបំផុតជាមួយក្រុមហ៊ុន។

sophy-sam

លោកស្រី សំ សុភី

នាយកផ្នែកហិរញ្ញវត្ថុ

ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ នៅក្នុងប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ លោកស្រីសុភី បានចំណាយពេល ៨ ឆ្នាំនៅក្នុង វិស័យធានារ៉ាប់រង។ លោកស្រីក៏ ជាអ្នកត្រួសត្រាយក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។​ លោកស្រីសុភីនិងក្រុមការងាររបស់លោកស្រី​​នឹងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់បុគ្គលិក និង ទីប្រឹក្សាហិរញ្ញវត្ថុ លើផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។

nakry-sao

លោកស្រី សៅ ណាគ្រី

នាយកផ្នែកធនធានមនុស្ស

ដោយបានបញ្ចប់ការសិក្សាពីប្រទេសណូវែលសេឡង់ លោកស្រី សៅ ណាគ្រី មានបទពិសោធន៍ការងារផ្នែកធនធានមនុស្សដ៏រឹងមាំចេញពីវិស័យនានា រួមទាំងវិស័យធានារ៉ាប់រងអាយុជីវិត។ លោកស្រី ដឹកនាំ និង ទទួលបន្ទុកផ្នែកគ្រប់គ្រងធនធានមនុស្ស រួមមានផ្នែកជ្រើសរើស ទំនាក់ទំនង និងបណ្តុះបណ្តាលបុគ្គលិក។ ក្រុមការងាររបស់លោកស្រី នឹងធានាថាក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក គឺជាកន្លែងដែលផ្តល់បរិយាកាសការងារដ៏ល្អបំផុតសម្រាប់បុគ្គលិក។

bora-ourng

លោក អួង បូរ៉ា

នាយកផ្នែកព័ត៌មានវិទ្យា

លោក អួង បូរ៉ា មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាជាង ១៥ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ លោក បូរ៉ា ពូកែក្នុងការផ្តល់ដំណោះស្រាយផ្នែកប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដល់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ហើយគាត់ក៏ជាអ្នកជំនាញអនុវត្ដគំនិតផ្តួចផ្តើមដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន បានយ៉ាងឆាប់រហ័ស សាមញ្ញ និងរលូន។