សារព័ត៌មាន

តើបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ខ្ញុំត្រូវមានរយៈពេលប៉ុន្មានឆ្នាំ?

រយៈពេលនៃបណ្ណសន្យារ៉ាប់រង គឺអាស្រ័យលើមូលហេតុដែលលោកអ្នកត្រូវរៀបចំគម្រោងធានារ៉ាប់រងអាយុជីវិត។ ប្រសិនបើលោកអ្នក រៀបចំគម្រោងសន្សំសម្រាប់ការសិក្សារបស់កូនលោកអ្នក នោះរយៈពេលនៃគម្រោងគឺដូចទៅនឹងកាលបរិច្ឆេទចាប់ផ្ដើមចូលវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់កូន។ ហើយប្រសិនបើលោកអ្នករៀបចំគម្រោងធានារ៉ាប់រងអាយុជីវិតដើម្បីការពារហិរញ្ញវត្ថុ (ប្រាក់កម្ចី) នោះរយៈពេលគម្រោងគឺដូចគ្នាទៅនឹងរយៈពេលកម្ចី។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។