ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តែងតែឲ្យតម្លៃទៅលើបរិយាកាសការងារដែលមានភាពសប្បាយរីករាយ និងមានការចូលរួមពីបុគ្គលិក។ ជាក់ស្តែង ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានបង្កើតកម្មវិធី Our Most Appreciated ដើម្បីកោតសរសើរ និងអរគុណចំពោះបុគ្គលិកឆ្នើមរបស់យើងសម្រាប់ការប្តេជ្ញាចិត្តបំពេញការងារយ៉ាងល្អប្រសើររបស់ពួកគាត់ចំពោះក្រុមហ៊ុន។
នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ យើងបានកោតសរសើរចំពោះបុគ្គលិកឆ្នើមរបស់យើងជាលើកដំបូង។ សូមចូលរួមអបអរសាទរ ដល់ជ័យលាភីដ៏ស័ក្តិសមរបស់យើង និងអរគុណចំពោះការបំពេញការងារយ៉ាងល្អប្រសើរកន្លងមករបស់ពួកគាត់។