កម្រងរូបភាពដ៏ស្រស់ស្អាតក្នុងពិធីប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភីឆ្នើមទាំង3រូប ពីកម្មវិធី Video Challenge ក្រោមប្រធានបទ “បទពិសោធន៍របស់អ្នកជាមួយ ហ្វ័រឈូន ឡាយហ្វ៍” នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដែលស្ថិតក្នុងអគារដ៏ប្រណិត The Gateway ជាន់ទី 26 កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។ គោលបំណងនៃកម្មវិធី គឺចង់ឲ្យសាធារណជនកាន់តែច្រើន ចាប់ផ្តើមស្វែងយល់បន្ថែមពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិត ជាពិសេសមេគ្រួសារក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសាររបស់ខ្លួនទៅតាមតម្រូវការនានា។ យើងខ្ញុំ ពិតជាសប្បាយចិត្តមែនទែន ដែលបានលឺផ្ទាល់ពីម្ចាស់ជ័យលាភីទាំង3រូបនិយាយថា បន្ទាប់ពីពួកគាត់បានបង្ហោះ Video Challenge នៅលើហ្វេសប៊ុករបស់ពួកគាត់ ពួកគាត់ទទួលបានការសាកសួរព័ត៌មានពីមិត្តភក្តិ និងបងប្អូន ពីសេវាធានារ៉ាប់រង និងអត្ថប្រយោជន៍ផលិតផលរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ជាច្រើន នេះសបញ្ជាក់ឲ្យឃើញថា គោលបំណងរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក្នុងការចូលរួមផ្សព្វផ្សាយពីសេវាមួយនេះ គឺបានកើនឡើងមួយកម្រិតបន្ថែមទៀត ជូនទៅកាន់បងប្អូនលោកពូអ្នកមីង ដែលមិនទាន់បានដឹងច្បាស់ពីអត្ថប្រយោជន៍ល្អៗរបស់សេវាធានារ៉ាប់រងអាយុជីវិត តាមរយៈវីដេអូខ្លីរបស់ម្ចាស់ជ័យលាភីទាំង3រូបនេះ។ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងបន្តផ្តល់ជូនកម្មវិធីកម្សាន្តដែលអមជាមួយការបញ្ជ្រាបចំណេះដឹងពីសេវាធានារ៉ាប់រង ក៏ដូចជាអត្ថប្រយោជន៍នៃផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ ជូនលោកអ្នកជាបន្តបន្ទាប់។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត!
#fortunelifecambodia
#hereforyouforlife
#fortunelifevideochallenge