សារព័ត៌មាន

ប្រឹក្សាហិរញ្ញវត្ថុឆ្នើម និងប្រធានផ្នែកអាជីវកម្មឆ្នើមរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី

រូបភាពដ៏ស្រស់ស្អាតរបស់ទីប្រឹក្សាហិរញ្ញវត្ថុឆ្នើម ប្រធានផ្នែកអាជីវកម្មឆ្នើម និងថ្នាក់ដឹកនាំឆ្នើមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដែលបានឈ្នះដំណើរកម្សាន្តពីកម្មវិធី (Sunrise in Singapore) ទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី 16-17-18 ខែសីហា ឆ្នាំ2024 កន្លងទៅថ្មីៗនេះ។ ជាការពិត ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ តែងតែផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក៏ដូចជាដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេស ទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុឆ្នើម និង ប្រធានផ្នែកអាជីវកម្មឆ្នើម ដែលតែងតែចុះជួបអតិថិជន ផ្តល់ជូនព័ត៌មានអត្ថប្រយោជន៍ពីផលិតផលសន្សំ និងការពារដ៏សម្បូរបែបរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ទៅកាន់អតិថិជន ជាពិសេសប្រាកដថាបងប្អូនប្រជាជនកម្ពុជា ទទួលបានការការពារផ្នែកហិរញ្ញវត្ថុដ៏ច្បាស់លាស់ និងត្រឹមត្រូវពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ។

#fortunelifecambodia

#hereforyouforlife

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។