នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដែលស្ថិតក្នុងអគារដ៏ប្រណិត The Gateway ជាន់ទី២៦ ក្រោមវត្តមានលោក Jan Arend Wes អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង លោក ហ៊ុយ វ៉ាថារ៉ូ សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណងនៃភាពជាដៃគូអាជីវកម្ម ដែលជាការគាំទ្រទីផ្សារធានារ៉ាប់រងកម្ពុជា ក្នុងការបន្តរួមចំណែកដល់ភាពរីកចម្រើនប្រកបដោយចីរភាពនៃទីផ្សារធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។
#fortunelifecambodia
#cambodianreinsurance