ដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សម្រាប់អតិថិជនដែលទទួលយកការការពារហិរញ្ញវត្ថុ ឬប្រើប្រាស់ផលិតផលណាមួយ នឹងទទួលបានកាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍។
ចំនួនទឹកប្រាក់បង់បុព្វលាភដំបូង ដើម្បីទទួលបានកាដូ៖
- តិចជាង ឬស្មើ 420 ដុល្លារ នឹងទទួលបាន កំសៀវអគ្គិសនី 2L
- ធំជាង 420 ដុល្លារ រហូតដល់ 840 ដុល្លារ នឹងទទួលបាន ឆ្នាំងដាំបាយអគ្គិសនី 8L
- ធំជាង 840 ដុល្លារ ឡើងទៅ នឹងទទួលបាន ឧបករណ៍សម្លេងខ្នាតតូច ម៉ាក Zealot (S75)
លក្ខខណ្ឌដើម្បីទទួលបានការផ្ដល់ជូននេះ៖
- ការផ្ដល់ជូននេះ សម្រាប់បណ្ណសន្យារ៉ាប់រងដែលបានទិញ ចាប់ពីថ្ងៃទី14 កញ្ញា ដល់ ថ្ងៃទី14 តុលា 2024 តែប៉ុណ្ណោះ (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ)។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភជា ឆមាស (៦ខែម្តង) និងប្រចាំឆ្នាំ (អាស្រ័យទៅលើចំនួនបង់បុព្វលាភលើកដំបូង)។
- ការកំណត់កាលវិភាគបង់បុព្វលាភបន្តតម្រូវឲ្យធ្វើឡើង ដើម្បីអតិថិជនទទួលបានការផ្តល់ជូននេះ។
- ការផ្ដល់ជូននេះ គឺត្រូវបានបន្ថែមលើការផ្ដល់ជូនផ្សេងៗដែលកំពុងដំណើរការក្នុងពេលជាមួយគ្នា។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញផលិតផលណាមួយ ពីនាយកដ្ឋានផ្នែកលក់ (Agency) និងនាយកដ្ឋានដៃគូចែកចាយ (Distribution Partnership) របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ (លើកលែងផលិតផល ការពារនិយោជិត ជាមួយ ហ្វ័រឈូន ឡាយហ្វ៍)។
- អតិថិជននឹងទទួលបានកាដូក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីរយៈពេលសាកល្បង។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនមានសិទិ្ធចូលរួមក្នុងការផ្ដល់ជូននេះទេ។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។