ក្នុងឱកាសសម្ពោធផលិតផលថ្មី ForLife ចម្រើនទ្រព្យ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានក្តីសោមនស្សផ្តល់ជូនកាដូទឹកប្រាក់ត្រឡប់ 10% ភ្លាមៗ សម្រាប់អតិថិជនដែលសម្រេចចិត្តទិញផលិតផល ForLife ចម្រើនទ្រព្យ ចាប់ពីថ្ងៃទី15 ដល់ ថ្ងៃទី31 តុលា ឆ្នាំ 2024។
ខ និងលក្ខខណ្ឌផ្សេងៗ៖
- សម្រាប់បណ្ណសន្យារ៉ាប់រងដែលទិញចាប់ពីថ្ងៃទី15 ដល់ ថ្ងៃទី31 តុលា ឆ្នាំ 2024 (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ)។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភជា ឆមាស (៦ខែម្តង) និងប្រចាំឆ្នាំ តែប៉ុណ្ណោះ។
- ការកំណត់កាលវិភាគបង់បុព្វលាភបន្តតម្រូវឲ្យធ្វើឡើង ដើម្បីអតិថិជនទទួលបានការផ្តល់ជូននេះ។
- អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ (ការបញ្ចុះតម្លៃ) 10% នៃចំនួនបុព្វលាភបង់លើកដំបូងភ្លាមៗ។
- ក្នុងករណីដែលមានការផ្ដល់ជូនពិសេសផ្សេងៗក្នុងពេលតែមួយ អតិថិជនមានសិទ្ធិទទួលបានការផ្ដល់ជូនដែលមានតម្លៃធំជាងគេតែមួយប៉ុណ្ណោះ (មិនអាចទទួលបានការផ្ដល់ជូន 2ដង ឬ 3ដង ក្នុងពេលតែមួយឡើយ)។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញផលិតផល ForLife ចម្រើនទ្រព្យ ពីនាយកដ្ឋានផ្នែកលក់ (Agency) និងនាយកដ្ឋានដៃគូចែកចាយ (Distribution Partnership) របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មិនមានសិទិ្ធទទួលបានការផ្ដល់ជូននេះឡើយ។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។