យើងខ្ញុំជានរណា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អ៉ិនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក ដែលធ្វើប្រតិបត្តិតាមបែបស្តង់ដារអន្តរជាតិខ្ពស់បំផុត។ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងខ្ញុំមានបទពិសោធន៍ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដែលទទួលបានជោគជ័យនៅទូទាំងអាស៊ី ជាពិសេសនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតថ្មី ដែលកំពុងតែរីកចម្រើន ហើយយើងខ្ញុំ ក៏បាននាំជំនាញទាំងនេះមកដល់ប្រទេសកម្ពុជា ដោយបង្កើតឲ្យមានក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នេះឡើង។
យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស និងរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលបានផ្តល់ការជឿទុកចិត្តដល់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដើម្បីបម្រើប្រជាជនកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអភិវឌ្ឍលើវិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេស។
ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលសន្សំ និងការការពារ ទៅដល់អតិថិជន និងក្រុមគ្រួសារតាមរយៈការផ្តល់សេវាបម្រើអតិថិជនលំដាប់ខ្ពស់បំផុត។ ផលិតផលរបស់ក្រុមហ៊ុនយើងគឺត្រូវបានរៀបចំឡើងជាពិសេសទៅតាមតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ហើយមានតម្លៃសមរម្យ។ យើងខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពហរិញ្ញវត្ថុ និងការបង្កើតទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា។
ចក្ខុវិស័យ
យើងខ្ញុំនឹងធ្វើឲ្យខ្លួនក្លាយជាក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ដោយអតិថិជន និងបុគ្គលិកថាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា
ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ
- យើងខ្ញុំនឹងធ្វើឲ្យ ហ្វ័រឈូន ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជាដោយមានការណែនាំពីក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងទទួលបានការទុកចិត្តពីអតិថិជននៅក្នុងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដ៏ល្អ និងមានគុណភាព។
- យើងខ្ញុំជ្រើសរើស និងរក្សានូវបុគ្គលិកដែលមានទេពកោសល្យល្អៗ និងពូកែក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ដល់បុគ្គលិកទាំងអស់របស់ខ្លួនដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនប្រកបដោយវិជ្ជាជីវៈ។
- យើងខ្ញុំផ្តល់ជូននូវ សុវត្ថិភាពការងារ រួមទាំងបរិយាកាសការងារល្អ។
គុណតម្លៃរបស់យើងខ្ញុំ
គុណតម្លៃរបស់យើង បង្ហាញពីអត្តសញ្ញាណរបស់យើង បង្ហាញពីទង្វើដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក និងរបៀបដែលយើងធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង៖
- យើងធ្វើការរួមគ្នាជាក្រុមតែមួយដើម្បីសម្រេចគោលដៅរបស់យើង
- យើងផ្តោតលើលទ្ធផលរបស់យើងជានិច្ច
- យើងទទួលយកភាពជាម្ចាស់ការលើការងាររបស់យើង និងការស្វះស្វែងរកវិធីដើម្បីសម្រេចគោលដៅរបស់យើង
- យើងមានសុជីវធម៌ ការគោរព និងការស្ថាបនាចំពោះបុគ្គលិកគ្រប់ៗគ្នា
- យើងរៀនពីកំហុសរបស់យើង ហើយព្យាយាមយ៉ាងណាមិនឲ្យកើតឡើងម្តងទៀត
- យើងមិនស្តីបន្ទោសគ្នាទេ តែយើងស្វែងរកដំណោះស្រាយឲ្យគ្នាទៅវិញទៅមក
- យើងពិនិត្យរាល់ដំណើរការរបស់យើងជាប្រចាំដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។
ជួបជាមួយក្រុមការងាររបស់យើងខ្ញុំ

លោក Mou Kiat Teh
អគ្គនាយកគណនាវាយតម្លៃហានិភ័យ
លោក “MK” មកពីប្រទេសម៉ាឡេស៊ី ហើយលោកបាននាំយកបទពិសោធន៍អន្តរជាតិជាច្រើនមកកាន់ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។ ទំនួលខុសត្រូវរបស់លោករួមមាន ការបង្កើតផលិតផល ការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងហានិភ័យ។ លោក MK និង ក្រុមការងាររបស់លោកធានាថា ក្រុមហ៊ុននឹងផ្តល់ជូននូវផលិតផលដែលឈានមុខគេលើទីផ្សារដោយបំពេញតាមតម្រូវការរបស់គ្រួសារកម្ពុជា។

លោកស្រី ហេង សុភាព
នាយកផ្នែកប្រតិបត្តិការ
លោកស្រី សុភាព មានបទពិសោធន៍ជាង ១០ឆ្នាំ លើផ្នែកប្រតិបត្តិការនៃវិស័យធានារ៉ាប់រងអាយុជីវិត ហើយជាអ្នកត្រួសត្រាយផ្លូវមួយរូបក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ លោកស្រី មានសមិទិ្ឋផលគួរឲ្យកត់សម្គាល់ក្នុងការបង្កើតមុខងារប្រតិបត្តិការ។ ក្រុមការងាររបស់លោកស្រីនឹងផ្តល់ដំណោះស្រាយ ប្រកបដោយភាពងាយស្រួល រលូន និងផ្តោតសំខាន់ទៅលើអតិថិជន ដើម្បីធានាឲ្យបានថាអតិថិជននឹងទទួលបានបទពិសោធន៍ដ៏ល្អបំផុតជាមួយក្រុមហ៊ុន។

លោកស្រី សំ សុភី
នាយកផ្នែកហិរញ្ញវត្ថុ
ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ នៅក្នុងប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ លោកស្រីសុភី បានចំណាយពេល ៨ ឆ្នាំនៅក្នុង វិស័យធានារ៉ាប់រង។ លោកស្រីក៏ ជាអ្នកត្រួសត្រាយក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ លោកស្រីសុភីនិងក្រុមការងាររបស់លោកស្រីនឹងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់បុគ្គលិក និង ទីប្រឹក្សាហិរញ្ញវត្ថុ លើផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។

លោក អួង បូរ៉ា
នាយកផ្នែកព័ត៌មានវិទ្យា
លោក អួង បូរ៉ា មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាជាង ១៥ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ លោក បូរ៉ា ពូកែក្នុងការផ្តល់ដំណោះស្រាយផ្នែកប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដល់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ហើយគាត់ក៏ជាអ្នកជំនាញអនុវត្ដគំនិតផ្តួចផ្តើមដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន បានយ៉ាងឆាប់រហ័ស សាមញ្ញ និងរលូន។

លោក ង៉ោ ប៉េងបែន
នាយកផ្នែកធនធានមនុស្ស
លោក ប៉េងបែន មានបទពិសោធន៍ការងារជាង ១០ ឆ្នាំ ក្នុងវិស័យអប់រំ និងផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុនពហុឧស្សាហកម្ម វិស័យធនាគារ និងវិស័យធានារ៉ាប់រងអាយុជីវិត។ លោក ប៉េងបែន និងក្រុមការងាររបស់លោក ធានាធ្វើឲ្យបរិយាកាសការងារប្រកបដោយ សុវត្ថិភាព និងភាពរួសរាយរាក់ទាក់គ្រប់បុគ្គលិកទាំងអស់ ហើយប្ដេជ្ញាធ្វើឲ្យក្រុមហ៊ុនរបស់យើងពោរពេញទៅដោយបុគ្គលិកដែលមានសមត្ថភាព និងទេពកោសល្យដើម្បីជម្រុញយុទ្ធសាស្រ្តអាជីវកម្មរបស់យើងឲ្យរីកចម្រើនទៅមុខ។

លោក សាភុន សុធា
នាយកផ្នែកដៃគូលក់ និងចែកចាយ
លោក សុធា មានបទពិសោធន៍ជាង 10 ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ ហើយលោកក៏ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀតដែលមានភាពចាស់ទុំក្នុងវិស័យមួយនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីលើការលក់ លោកក៏មានបទពិសោធន៍លើមុខជំនាញមួយចំនួនផ្សេងទៀត រួមមានផ្នែកលក់សាជីវកម្ម ផ្នែកបណ្តុះបណ្តាល និងផ្នែកជ្រើសរើសបុគ្គលិក។ សាវតាដ៏រឹងមាំ និងចម្រុះនេះនឹងក្លាយជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់យើង ស្របពេលដែលលោកនឹងជំរុញទៅលើផ្នែកលក់ និងចែកចាយរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ឱ្យឈានទៅមុខមួយកម្រិតទៀត។