សារព័ត៌មាន

កម្មវិធី ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ បានចូលរួមចំណែកឧបត្ថម្ភអនុវិទ្យាល័យកំពង់រទេះ ខេត្តកំពង់ធំ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ​ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ខេត្តកំពង់ធំគឺជាខេត្តដំបូងមួយដែលក្រុមហ៊ុនបានបង្កើតសាខារបស់ខ្លួន ហើយ ហ្វ័រឈូន ឡាយហ្វ៍ ក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់ដែលមានវត្តមានជាផ្លូវការនៅក្នុងខេត្តនេះផងដែរ។

ហ្វ័រឈូន ឡាយហ្វ៍ មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមហើយតាមរយៈ កម្មវិធី ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ ក្រុមហ៊ុនប្តេជ្ញាក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ដល់សហគមន៍ដែលខ្លួនបានទៅដល់។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសហការពីមន្ទីរអប់រំខេត្ត និងសាលាខេត្តកំពង់ធំ ក្រុមហ៊ុន​ហ្វ័រឈូន ឡាយហ្វ៍ បានធ្វើដំណើរទស្សនកិច្ចទៅកាន់អនុវិទ្យាល័យកំពង់រទេះ។ ក្រុមហ៊ុនក៏បានឧបត្ថម្ភ បង់សម្រាប់អង្គុយ​ សៀវភៅសម្រាប់បណ្ណាល័យ សម្ភារៈសិក្សា ម៉ាស់ និងទឹកអាល់កុលសម្លាប់មេរោគជូនដល់សាលា ក៏ដូចជាការដាំដើមឈើនៅក្នុងបរិវេណសាលាផងដែរ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយលោក ឧកញ៉ា លី ឃុនថៃ ដែលជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​​ ​​​ហ្វ័រឈូន ឡាយហ្វ៍ ផងដែរ។

លោក Dominick Williams អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានមានប្រសាសន៍ថា“ គោលបំណងនៃ“កម្មវិធី ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍” គឺដើម្បីជួយឲ្យសហគមន៍ក្នុងមូលដ្ឋានមានកន្លែងរស់នៅ និងធ្វើការប្រសើរជាងមុន ហើយកន្លែងដែលត្រូវចាប់ផ្តើមដ៏ល្អមុនគេគឺសាលារៀននៅខេត្តកំពង់ធំ” ។ “ ការជួយដល់កុមារឲ្យមានលទ្ធភាពក្នុងការចាប់ផ្តើមសិក្សាគឺពិតជាមានសារៈសំខាន់ណាស់។ ខ្ញុំសង្ឃឹមថាការឧបត្ថម្ភរបស់ពួកយើងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ការសិក្សា និងអនាគតសិស្សានុសិស្សក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍នៅក្នុងខេត្តកំពង់ធំ”។

លោក ដួង ដារ៉ារិទ្ធ នាយកអនុវិទ្យាល័យកំពង់រទេះបានថ្លែងថា“ ខ្ញុំពិតជារំភើប និងសូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដល់សាលារៀនយើងខ្ញុំ។ សិស្សានុសិស្សរបស់យើងនឹងប្រើប្រាស់បង់ទាំងនេះសម្រាប់ការសិក្សា និងអង្គុយលេងកំសាន្ត។ សៀវភៅ និងវចនានុក្រមអាចជួយបង្កើនការអានក្នុងបណ្ណាល័យរបស់យើង។ ដំណើរទស្សនកិច្ច និងការឧបត្ថម្ភរបស់ ហ្វ័រឈូន ឡាយហ្វ៍ បាននាំមកនូវស្នាមញញឹមដល់សិស្សានុសិស្ស និងជំរុញឲ្យពួកគេបន្តការសិក្សាទៅមុខទៀត” ។

ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តកំពង់ធំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅក្នុងខេត្តនេះ។ ក្រុមហ៊ុនមិនត្រឹមតែជួយបង្កើតការងារដល់ប្រជាជនតាមមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបង្កីននូវសុខមាលភាព ​​សេចក្តីសុខផ្លូវចិត្ត និងសុវត្ថិភាពហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជាផងដែរ។​

ឆ្លៀត​ក្នុងឪកាសនោះ ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ​ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូអ្នកគ្រូ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនជុំវិញខេត្ត ចូលរួមទប់ស្កាត់ការឆ្លងមេរោគ COVID 19 ទាំងអស់គ្នា ។ ហើយឯកឧត្ដម ​ក៏បានសំណូមពរផងដែរដល់អ្នកចូលរួមក្នុងកម្មវិធីទាំងអស់មេត្តាគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ដើម្បីសវត្ថិភាព​ ។

ដើម្បីចូលរួមចំណែកឲ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ក្រុមហ៊ុន ​ហ្វ័រឈូន ឡាយហ្វ៍ ក៏បានផ្តល់ជូននូវបង់អង្គុយនៅតាមសួនច្បារសាធារណៈក្នុងខេត្តកំពង់ធំ ។

ដើម្បីស្វែងយល់បន្ថែមអំពី ​ហ្វ័រឈូន ឡាយហ្វ៍ សូមស្វែងរកពួកយើងតាមរយៈគេហទំព័រ https://www.fortunelife.com.kh

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។