សារព័ត៌មាន

ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសហការពីមន្ទីរអប់រំខេត្ត និងសាលាខេត្តកំពង់ធំ ក្រុមហ៊ុន​ហ្វ័រឈូន ឡាយហ្វ៍ បានធ្វើដំណើរទស្សនកិច្ចទៅកាន់អនុវិទ្យាល័យកំពង់រទេះ។

ក្រុមហ៊ុនបានឧបត្ថម្ភ បង់សម្រាប់អង្គុយ​ សៀវភៅសម្រាប់បណ្ណាល័យ សម្ភារៈសិក្សា ម៉ាស់ និងទឹកអាល់កុលសម្លាប់មេរោគជូនដល់សាលា ព្រមទាំងបានដាំដើមឈើនៅក្នុងបរិវេណសាលាផងដែរ។

យើងខ្ញុំមានកិត្តិយសខ្លាំងណាស់ដោយទទួលបានការចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត ព្រមទាំងលោក ឧកញ៉ា លី ឃុនថៃ ដែលជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​​ ​​​ហ្វ័រឈូន ឡាយហ្វ៍ នៅក្នុងកម្មវិធីនេះផងដែរ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។