ហ្វ័រឈូន ឡាយហ្វ៍ មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមហើយតាមរយៈ កម្មវិធី ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ ក្រុមហ៊ុនបានផ្តល់ជូននូវបង់អង្គុយនៅតាមសួនច្បារសាធារណៈក្នុងខេត្តកំពង់ធំ។ បង់អង្គុយមិនត្រឹមតែធ្វើឲ្យទីក្រុងមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ប្រជាជនអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ការសិក្សាបង្ហាញថាមនុស្សមានទំនោរដើរច្រើនប្រសិនបើពួកគេទៅកន្លែងដែលអាចអង្គុយបាន។ ដូច្នេះពួកយើងសង្ឃឹមថាបង់អង្គុយនឹងចូលរួមលើកកម្ពស់សុខុមាលភាពរបស់សហគមន៍។
ការហាត់ប្រាណ និងការស្រូបយកខ្យល់អាកាសបរិសុទ្ធ គឺជាផ្នែកមួយជួយរក្សារការរស់នៅប្រកបដោយផាសុខភាព។ ទោះជាយ៉ាងណា ហ្វ័រឈូន ឡាយហ្វ៍ សូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យរក្សាគម្លាតសង្គម និងអនុវត្តវិធានការការពារការរីករាយដាលជំងឺកូវីដ ១៩ ដែលបានណែនាំដោយរដ្ឋាភិបាលក្នុងកំឡុងពេលកូវីដ។