យើងតែងតែស្វែងរកអ្នកដែលមានទេពកោសល្យជានិច្ច។ តើអ្នកចាប់អារម្មណ៍ចង់ផ្លាស់ប្តូរទម្លាប់ការងារដែលធ្វើដដែលៗដែរឬទេ?​ តើអ្នកចង់នាំយកចំណុចខ្លាំង និងបទពិសោធន៍របស់អ្នក ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែរឬទេ?

ឱកាសការងារនៅ ហ្វ័រឈូន ឡាយហ្វ៍

យើងខ្ញុំជ្រើសរើស​ និងរក្សានូវបុគ្គលិកដែលមានទេពកោសល្យល្អៗ និងពូកែក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ​ផ្តល់ជូននូវការបណ្តុះបណ្តោល និងការអភិវឌ្ឍន៍ដល់បុគ្គលិកទាំងអស់របស់ខ្លួនដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនប្រកបដោយវិជ្ជាជីវៈ។

ក្លាយជាទីប្រឹក្សាហិរញ្ញវត្ថុ

យើងខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពហិរញ្ញវត្ថុ និងការបង្កើតទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា។ យើងខ្ញុំកំពុងស្វែងរកអ្នកដែលមានមហិច្ឆិតាខ្ពស់ក្នុងការចូលរួមផ្តល់ការការពារដល់គ្រួសារកម្ពុជា និងចាប់អារម្មណ៍បង្កើតអាជីវកម្មដោយខ្លួនឯង។

យើងកំពុងតែជ្រើសរើសមុខតំណែងខាងក្រោម៖

  • Agency Development Managers – ភ្នំពេញ, កំពត, តាកែវ, កំពង់ធំ, សៀមរាប
  • Business Managers (Agency) – ភ្នំពេញ, កំពត, តាកែវ, កំពង់ធំ, សៀមរាប
  • Reporting and Budgeting Supervisor – ភ្នំពេញ
  • Accounting Executive – ភ្នំពេញ
  • Financial Consultants (Agency) – ភ្នំពេញ, កំពត, តាកែវ, កំពង់ធំ, សៀមរាប