ផលិតផល ForLife ចម្រើនទ្រព្យ គឺជាផលិតផលពិសេសទ្វេដង សម្រាប់លោកអ្នកដែលត្រូវការការការពារ និងការសន្សំក្នុងកញ្ចប់តែមួយ។

ផលិតផល ForLife ចម្រើនទ្រព្យ ផ្តល់ជូនអត្ថប្រយោជន៍ខ្ពស់ ជាមួយបុព្វលាភធានារ៉ាប់រងសមរម្យបំផុត ហើយកាន់តែពិសេសធានាលើ

អត្ថប្រយោជន៍ដល់កាលកំណត់យ៉ាងជាក់លាក់  ទោះបីមាន  ឬមិនមានរឿងអកុសលអ្វីកើតឡើងក៏ដោយ។

អត្ថប្រយោជន៍ធានារ៉ាប់រង

1.  ទឹកប្រាក់ត្រលប់តាមកាលកំណត់៖

  • ផ្តល់ជូនទឹកប្រាក់ត្រលប់តាមកាលកំណត់ 5% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅចុងឆ្នាំទី3 នៃផលិតផលនេះ ប្រសិនបើមិនមានការទាមទារសំណងលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

2.  អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងសុ្រង និងជាអចិន្រ្តៃយ៍បណ្តាលមកពីមូលហេតុទូទៅ៖

  • ផ្តល់ជូនទឹកប្រាក់សំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្នុងករណីមរណភាព ឬពិការភាពទាំងសុ្រង និងជាអចិន្រ្តៃយ៍។
  • ក្នុងករណីដែលអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីមូលហេតុទូទៅត្រូវបានទូទាត់រួច ក្រុមហ៊ុនមិនតម្រូវឱ្យលោកអ្នកបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ ប៉ុន្តែក្រុមហ៊ុននៅតែធានាទូទាត់ជូនអត្ថប្រយោជន៍ដល់កាលកំណត់។

3.  អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់៖

  • ផ្តល់ជូនទឹកប្រាក់សំណងបន្ថែម 200% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្នុង ករណីមរណភាព ឬពិការភាពទាំងសុ្រង និងជាអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់។
  • ក្នុងករណីដែលអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ត្រូវបានទូទាត់រួច ក្រុមហ៊ុនមិនតម្រូវឱ្យលោកអ្នកបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ ប៉ុន្តែក្រុមហ៊ុននៅតែធានាទូទាត់ជូនអត្ថប្រយោជន៍ដល់កាលកំណត់។

4.  អត្ថប្រយោជន៍ដល់កាលកំណត់៖

  • ផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់ 105% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដែលនឹងត្រូវទូទាត់ជូននៅកាលបរិច្ឆេទដល់កាលកំណត់នៃផលិតផលនេះ ដោយមិនអាស្រ័យថាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះឡើយ។

ទទួលបានទឹកប្រាក់ត្រលប់តាមកាលកំណត់ 5% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើមិនមាន រឿងអកុសលដែលត្រូវបានធានាអ្វីមួយកើតឡើងរហូតដល់ ចុងឆ្នាំទី3 នៃផលិតផលនេះ។

ផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់ដែលមានការធានាខ្ពស់ស្មើនឹង 105% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងទោះបីជាអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ក៏ដោយ។

ពុំតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ដោយអត្ថប្រយោជន៍ដល់កាលកំណត់នៅតែត្រូវបានផ្តល់ជូនជាធម្មតានៅចុងគ្រានៃផលិតផលនេះ។

ផ្ដល់ជូនការការពារខ្ពស់ទាំងលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និងជាពិសេសរហូតដល់ 300% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់។

ឧទាហរណ៌បង្ហាញពីដំណើរការរបស់ផលិតផល៖

លោក សម្បត្តិ អាយុ 35ឆ្នាំ ទិញផលិតផល ForLife ចម្រើនទ្រព្យ ជាមួយនឹង​ចំនួនទឹកប្រាក់ធានារ៉ាប់រង 10,000 ដុល្លារ ដែលមានរយៈពេល 15ឆ្នាំ ដើម្បីការពារខ្លួនគាត់ និងក្តីស្រមៃរបស់គាត់ដែលធានាឱ្យកូនប្រុសរបស់គាត់រស់នៅសុខស្រួលដោយគ្មានក្តីបារម្ភប្រសិនបើគាត់មិននៅក្បែរ។

លោក សម្បត្តិ ក៏មានការព្រួយបារម្ភអំពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងអំឡុងពេល 15ឆ្នាំ នៃគម្រោងសន្សំប្រាក់នេះ ដែលអាចជាឧបសគ្គរបស់គាត់មិនអាចបង់បុព្វលាភរ៉ាប់រងបន្តបាន ដើម្បីបំបាត់ការព្រួយបារម្ភរបស់គាត់ នឹងធានាថាកូនប្រុសរបស់គាត់នៅតែទទួលបាន 10,000 ដុល្លារ ដូច្នេះគាត់ទិញផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ ភ្ជាប់ទៅនឹងគម្រោង ForLife ចម្រើនទ្រព្យ

Profile-website

លោក សម្បត្តិ

ផលិតផលធានារ៉ាប់រងការការពារអត្ថប្រយោជន៌
ForLife ចម្រើនទ្រព្យមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីមូលហេតុទូទៅUS$ 10,000
មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់US$ 30,000
ទឹកប្រាក់ត្រលប់តាមកាលកំណត់US$ 500
អត្ថប្រយោជន៍ដល់កាលកំណត់US$ 10,500
ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គរួមមានដូចខាងក្រោម៖
ដំណាក់កាលដំបូងUS$ 5,000
ដំណាក់កាលចុងក្រោយUS$ 10,000
ដកការទូទាត់សម្រាប់ដំណាក់កាលដំបូង (ប្រសិនបើមាន)

យើងខ្ញុំក៏អាចផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារ នូវការការពារបន្ថែមតាមរយ:ផលិតផល ForLife ចម្រើនទ្រព្យ។ សូមស្វែងយល់បន្ថែមដូចខាងក្រោម៖

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+

វាគឺជាបទពិសោធន៍មួយដ៏លំបាកសម្រាប់លោកអ្នក និងគ្រួសារ នៅពេលដែលលោកអ្នកមានជំងឺធ្ងន់ធ្ងររយ:ពេលយូរ។ ស្ថានភាពនេះនឹងរឹតតែពិបាក​ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ។

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ ជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវកញ្ចប់ទឹកប្រាក់សរុបនៅពេលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គសំខាន់ៗ ទាំងក្នុងដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ។​ កញ្ចប់ទឹកប្រាក់សរុបនេះនឹងអាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ដែលអាចឲ្យលោកអ្នក និងក្រុមគ្រួសារផ្តោតទៅលើការព្យាបាលជំងឺឲ្យជាសះស្បើយ។