បុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។​ ក្នុងនាមជានិយោជកដែលយកចិត្តទុកដាក់លើនិយោជិត អ្នកត្រូវការដំណោះស្រាយដែលមានលក្ខណសាមញ្ញ និងចំណាយតិច ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកគេ។

  • ការការពារដែលមានតម្លៃទាប និងទូទាត់ទឹកប្រាក់សរុបតែម្តងនៅក្នុងករណីដែលនិយោជិតជួបគ្រោះអកុសលណាមួយ។
  • បង្កើនតម្លៃដល់ក្រុមហ៊ុន ក្នុងនាមជានិយោជកដែលមានទំនួលខុសត្រូវ និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើនិយោជិត។
  • និយោជិតអាចបំពេញការងារដោយភាពស្ងប់ចិត្ត ផលិតភាពការងារកើនឡើង និងអាចរក្សាបុគ្គលិកល្អៗដោយពួកគាត់មើលឃើញគុណតម្លៃរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូនជម្រើសនៃការការពារ ២ប្រភេទ (កញ្ចប់ មាសប្រាក់) ផ្អែកលើតម្រូវការ​របស់និយោជកដូចខាងក្រោម៖

ប្រភេទការការពារអត្ថប្រយោជន៍ជាភាគរយនៃចំនួនទឹកប្រាក់ធានារ៉ាប់រង
កញ្ចប់ប្រាក់កញ្ចប់មាស
មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍100%100%
មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍​ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)100%200%
ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍​ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)(១)រហូតដល់ 60%

(១) អត្ថប្រយោជន៍ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍​ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)៖

% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងប្រភេទនៃពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍
60%បាត់បង់ដៃម្ខាងចាប់ពីសន្លាក់កដៃឡើងទៅ
60%បាត់បង់ជើងម្ខាងចាប់ពីសន្លាក់កជើងឡើងទៅ
60%បាត់បង់នូវសមត្ថភាពមើលឃើញនៃភ្នែកម្ខាង
50%បាត់បង់នូវសមត្ថភាពស្តាប់ ឬនិយាយជាអចិន្ត្រៃយ៍
15%បាត់បង់នូវសមត្ថភាពស្តាប់ជាអចិន្ត្រៃយ៍នៃត្រចៀកម្ខាង
25%បាត់បង់មេដៃ (ពីរសន្លាក់)
10%បាត់បង់មេដៃ (មួយសន្លាក់)
10%បាត់បង់ម្រាមដៃចង្អុល (បីសន្លាក់)
8%បាត់បង់ម្រាមដៃចង្អុល (ពីរសន្លាក់)
4%បាត់បង់ម្រាមដៃចង្អុល (មួយសន្លាក់)
5%បាត់បង់ម្រាមដៃនីមួយៗ (មិនតិចជាងពីរសន្លាក់) ក្រៅពីមេដៃ និងម្រាមដៃចង្អុល
5%បាត់បង់ម្រាមមេជើង
1%បាត់បង់ម្រាមជើងនីមួយៗ (មិនតិចជាងមួយសន្លាក់) ក្រៅពីម្រាមមេជើង

ផលិតផលការពារនិយោជិតជាមួយ ហ្វ័រឈូន ឡាយហ្វ៍

ធ្វើការដោយគ្មានក្តីបារម្ភ

ឧទាហរណ៍បង្ហាញពីដំណើរការរបស់ផលិតផល

លោក ដារា អាយុ 35 ឆ្នាំ ជានិយោជិតរបស់ក្រុមហ៊ុន ABC។ ក្រុមហ៊ុន ABC បានទិញ ផលិតផលការពារនិយោជិត ជាមួយ ហ្វ័រឈូន ឡាយហ្វ៍ (កញ្ចប់មាស) ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រង $5,000 ដើម្បីការពារបុគ្គលិករបស់ខ្លួន។

  • ប្រសិនបើលោក ដារា ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $5,០០០ ជូនដល់លោក ដារា ឬក្រុមគ្រួសាររបស់លោក ដារា។
  • ប្រសិនបើលោក ដារា ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $10,០០០ ជូនដល់លោក ដារា ឬក្រុមគ្រួសាររបស់លោក ដារា។
  • ប្រសិនបើលោក ដារា បាត់បង់ដៃម្ខាង (ចាប់ពីសន្លាក់កដៃឡើងទៅ) បណ្តាលមកពីគ្រោះថ្នាក់ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $3,០០០ ជូនដល់លោក ដារា ឬក្រុមគ្រួសាររបស់លោក ដារា។
Mr. Dara

លោក តារា