ផលិតផលធានារ៉ាប់រងដែលការពារមនុស្សជាទីស្រលាញ់របស់អ្នកពីបន្ទុកហិរញ្ញវត្ថុ

ដោយទូទាត់កម្ចីរបស់អ្នក ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតមានចំពោះអ្នក។

សារៈសំខាន់៖

  • គ្រួសាររបស់អ្នកមិនចាំបាច់បារម្ភពីការទូទាត់កម្ចីនៅពេលគ្មានរូបអ្នក។
  • ការការពារដែលមានតម្លៃទាប ដើម្បីធានាថាមនុស្សជាទីស្រលាញ់របស់អ្នកអាចរស់នៅដោយមិនជាប់បំណុល។
  • ត្រូវគ្នាទៅនឹងទំហំកម្ចីរបស់អ្នក។

អត្ថប្រយោជន៍ធានារ៉ាប់រង

100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ឬចំនួនទឹកប្រាក់ធានារ៉ាប់រងថយចុះ នឹងត្រូវបានទូទាត់ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ចំនួនទឹកប្រាក់ធានារ៉ាប់រងថេរ $5,000 លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) ដែលបណ្ដាលមកពីគ្រោះថ្នាក់

ជម្រើសទឹកប្រាក់ធានារ៉ាប់រងថេរ ឬ
ទឹកប្រាក់ធានារ៉ាប់រងថយចុះ

ជម្រើសបង់បុព្វលាភតែមួយលើក ឬ
បង់បុព្វលាភជាប្រចាំមានកាលកំណត់

ដំណើរការរបស់ផលិតផល៖

លោកសម្បត្តិ មានអាយុ 30ឆ្នាំ បានខ្ចីកម្ចីដែលមានទឹកប្រាក់ចំនួន $5,000 ដោយមានរយៈពេលសង 3ឆ្នាំ ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយ។

ស្របពេលជាមួយគ្នានេះដែរ គាត់ទិញ “ផលិតផលការពារកម្ចីជាមួយ ហ្វ័រឈូន ឡាយហ្វ៍” ដែលមានទឹកប្រាក់ធានារ៉ាប់រងថេរដើម្បីធានាថា កម្ចីនេះនឹងមិនក្លាយជាបន្ទុកហិរញ្ញវត្ថុទៅលើគ្រួសាររបស់គាត់នៅពេលដែលគ្មានរូបគាត់។ លោកសម្បត្តិ បានបង់បុព្វលាភតែមួយលើកចំនួន $154.60 ដើម្បីទិញផលិតផលនេះ។

ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះលោកសម្បត្តិ ក្នុងខែទី18 (1ឆ្នាំកន្លះ) បន្ទាប់ពីគាត់បានទិញបណ្ណសន្យារ៉ាប់រង​ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់សមតុល្យកម្ចីទឹកប្រាក់ចំនួន $2,897​ ដែលនៅសល់ និងរាល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលនៅសល់ចំនួន​ $2,103​​ នឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់លោកសម្បត្តិ (អ្នកទទួលផល)។

Profile

លោក សម្បត្តិ