ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមផ្តល់ជូនកញ្ចប់ការពារសុវត្ថិភាពពិសេសបន្ថែមដោយឥតគិតថ្លៃជូនអតិថិជនថ្មីដែលបានទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ .
ខ និងលក្ខខណ្ឌ
ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍
- ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ត្រូវបានផ្តល់ជូនអតិថិជន ថ្មី ដែលបានទិញបណ្ណសន្យារ៉ាប់រងពី ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។
- រយៈពេលនៃការធានារ៉ាប់រងបន្ថែមនេះ មានសុពលភាពក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីរយៈពេលរង់ចាំ។
- រយៈពេលរង់ចាំ ១៤ ថ្ងៃ ត្រូវបានអនុវត្តចំពោះអត្ថប្រយោជន៍ករណីជំងឺកូវីដ ១៩ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង។
- ការធានារ៉ាប់រងបន្ថែមនេះ រួមមានអត្ថប្រយោជន៍បន្ថែម ២០០០ ដុល្លារអាមេរិកលើមរណៈភាពដោយសារជំងឺកូវីដ ១៩ និង អត្ថប្រយោជន៍ស្មើនឹង ៥០% នៃបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់សម្រាប់បណ្ណសន្យារ៉ាប់រង (រហូតដល់ ៥៥០ ដុល្លារអាមេរិក) លើការព្យាបាលនៅមន្ទីរពេទ្យនៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ ១៩។
- ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងផ្តល់សំណងសរុប អតិបរមាត្រឹម ៥០.០០០ ដុល្លារអាមេរិក(សំណងសរុបពីអតិថិជនទាំងអស់) ប៉ុណ្ណោះចំពោះការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ នេះ។
- ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ នេះនឹងត្រូវចាត់ទុកជាមោឃៈក្នុងករណីអតិថិជនដែលប្រឆាំងនឹងការណែនាំរបស់រដ្ឋាភិបាលក្នុងការធ្វើដំណើរ ឬទស្សនាតំបន់ ឬ ប្រទេសជាក់លាក់ដែលត្រូវបានរិតត្បិតដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩។
- ស្ថានភាពសុខភាពកើតមុនពេលធានារ៉ាប់រង មិនត្រូវបានធានាឡើយ។
- អត្ថប្រយោជន៍ដែលត្រូវផ្តល់ជូននោះត្រូវទូទាត់នៅក្នុងករណី៖
– អតិថិជនត្រូវបានអនុញ្ញាតឲ្យសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលត្រឹមត្រូវ ដោយមិនរាប់បញ្ចូលការព្យាបាលនៅតាមផ្ទះ។
– អត្ថប្រយោជន៍នេះត្រូវផ្តល់ជូនតែម្តងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ ដោយមិនគិតពីចំនួនបណ្ណសន្យារ៉ាប់រងដែលអ្នកត្រូវបានធានារ៉ាប់រងមាន។
– ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង និង ម្ចាស់បណ្ណសន្យារ៉ាប់រងមិនមែនជាមនុស្ស តែមួយ នោះការធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបានផ្តល់ជូនសម្រាប់អ្នកត្រូវបានធានារ៉ាប់រងតែប៉ុណ្ណោះ។ - លទ្ធផលនៃការធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ ត្រូវចេញដោយអ្នកប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត ដែលបានចុះបញ្ជីត្រឹមត្រូវ និងត្រូវបញ្ជាក់អះអាងដោយស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល) ហើយត្រូវបានអនុញ្ញាតឲ្យសម្រាកក្នុងមន្ទីរពេទ្យត្រឹមត្រូវ។
- សម្រាប់ការទាមទារសំណងករណីមរណភាព ឬ រកឃើញថាមានជំងឺកូវីដ ១៩ អតិថិជន ឬអ្នកទទួលផលត្រូវជូនដំណឹងមកក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃមរណភាព ឬរកឃើញថាមានជំងឺកូវីដ១៩ ហើយត្រូវផ្តល់រាល់ឯកសារពាក់ព័ន្ធដូចជា លទ្ធផលវិជ្ជមានកូវីដ១៩ រយៈពេលសម្រាកពេទ្យ និងសំបុត្រមរណភាព ដែលបញ្ជាក់ដោយអ្នកប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។
- ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយការសម្រេចចិត្តចុងក្រោយនៃការផ្តល់សំណង គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។