កាន់តែអស្ចារ្យ សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃទី១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១ នឹងមានឳកាសទទួលបានកាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ដូចជា ទូរទស្សន៍ កង្ហារត្រជាក់ ម៉ាស៊ីនទឹកក្រឡុក ម៉ាស៊ីនកម្តៅម្ហូប នាឡិកាដៃ (Mi Band) និង ប្រអប់ដាក់អាហារ និង រង្វាន់ផ្សេងៗទៀតជាច្រើនផងដែរ។
ដើម្បីទទួលបានកាដូនៃការផ្តល់ជូនពិសេសនេះ បណ្ណសន្យារ៉ាប់រងត្រូវមានបុព្វលាភធានារ៉ាប់រងបង់លើកដំបូងដូចលក្ខខណ្ឌដូចខាងក្រោម៖
- បុព្វលាភធានារ៉ាប់រងបង់លើកដំបូងចាប់ពី ១០០ ដល់ ៣០០ ដុល្លារអាមេរិក នឹងទទួលបាន ប្រអប់បាយ ១ ឈុត
- បុព្វលាភធានារ៉ាប់រងបង់លើកដំបូងចាប់ពី ៣០១ ដល់ ៤៩៩ ដុល្លារអាមេរិក នឹងទទួលបាន នាឡិកាសុខភាព (Mi Band) ១ គ្រឿង
- បុព្វលាភធានារ៉ាប់រងបង់លើកដំបូងចាប់ពី ៥០០ ដល់ ៧៩៩ ដុល្លារអាមេរិក នឹងទទួលបាន ម៉ាស៊ីនកំដៅអាហារ (Microwave) ១ គ្រឿង
- បុព្វលាភធានារ៉ាប់រងបង់លើកដំបូងចាប់ពី ៨០០ ដល់ ៩៩៩ ដុល្លារអាមេរិក នឹងទទួលបាន ម៉ាស៊ីនក្រឡុក(Blender) ១ គ្រឿង
- បុព្វលាភធានារ៉ាប់រងបង់លើកដំបូងចាប់ពី ១០០០ ដល់ ២៤៩៩ ដុល្លារអាមេរិក នឹងទទួលបាន កង្ហារត្រជាក់ (Cooling Fan) ១ គ្រឿង
- បុព្វលាភធានារ៉ាប់រងបង់លើកដំបូងចាប់ពី ២៥០០ ដុល្លារអាមេរិកឡើងទៅនឹងទទួលបាន ទូរទស្សន៍ ទំហំ ៤០ អ៊ីញ ១ គ្រឿង
សម្រាប់ព័ត៌មានលម្អិតពីការផ្តល់ជូនកាដូពិសេសនេះសូមចុចលើតំណខាងក្រោម ឬទំនាក់ទំនងមកកាន់ទីប្រឹក្សាហិរញ្ញវត្ថុរបស់ហ្វ័រឈូន ឡាយហ្វ៍ ឬតាមរយៈលេខទូរស័ព្ទ 1800 202 202 (ឥតគិតថ្លៃ)។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ខ និងលក្ខខណ្ឌ
- សុពលភាពសម្រាប់ការស្នើសុំបណ្ណសន្យារ៉ាប់រងថ្មី នៅក្នុងអំឡុងពេលនៃ ការផ្តល់ជូនពិសេសនេះ ចាប់ពី ថ្ងៃទី១ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
- បណ្ណសន្យារ៉ាប់រង ត្រូវតែបានអនុម័ត នៅមុនថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២២។
- កាដូនឹងត្រូវផ្តល់ជូនទៅអតិថិជន ក្រោយពេលដែលរយៈពេលសាកល្បង(២១ថ្ងៃ) ត្រូវបានបញ្ចប់ ហើយបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។
- ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗនៅពេលអនាគតដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ក្នុងករណីកាដូអស់ពីស្តុក នោះអតិថិជននឹងទទួលបានទឹកប្រាក់ ឬ វត្ថុផ្សេងៗ ជំនួស ដែលមានតម្លៃស្មើទៅនឹងកាដូនោះ។