សារព័ត៌មាន

សារពីអគ្គនាយកប្រតិបត្តិស្តីពីដំណើររបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២០

ឆ្នាំ ២០២០ គឺជាឆ្នាំដែលគ្របដណ្តប់ដោយជំងឺរាតត្បាតសកល កូវីដ-១៩ ហើយបង្កើតឲ្យមានបញ្ហាប្រឈមដល់យើងគ្រប់ៗគ្នា។ ប៉ុន្តែ ក៏មានហេតុផលជាច្រើនដែលយើងគ្រប់គ្នាត្រូវក្រឡេកមើលជាវិជ្ជមាននូវអ្វីដែលមិនធ្លាប់កើតមាននៅក្នុងឆ្នាំនេះ ក្នុងពេលថ្មីនេះៗផងដែរ។ ឆ្នាំ​ ២០២០ ជាឆ្នាំដែលយើងបានបង្តើត និងដាក់ដំណើរការ​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ម.ក !

ឥឡូវនេះ ​ឆ្នាំ ២០២១ បានចាប់ផ្តើម​ហើយ ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទចង់រំលេចថា ខ្ញុំបាទពិតជាមានមោទនភាពចំពោះក្រុមការងារទាំងអស់គ្នា​ដែលបានសម្រេចសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងប្រកាន់ស្មារតី “យើងទាំងអស់គ្នាអាចធ្វើបាន” ។ យើងមានក្រុមការងារដ៏ខ្លាំងក្លា ហើយខ្ញុំពិតជារំភើបចំពោះមហិច្ឆតារបស់យើង​ សម្រាប់ឆ្នាំ​ ២០២១ នេះ។

នេះគ្រាន់តែការកត់សម្គាល់ខ្លះៗពីឆ្នាំចាស់កន្លងទៅតែប៉ុណ្ណោះ!

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។