កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ លោក Dominick Williams បានធ្វើដំណើរទៅកាន់ខេត្តកំពង់ធំដើម្បីប្រគល់់បណ្ណសន្យារា៉ប់រងជូន លោក ទី ឃី ដែលជាអតិថិជននៅក្នុងខេត្តដំបូងគេបង្អស់របស់ក្រុមហ៊ុន។
លោក Dominick បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមកជួបក្រុមការងាររបស់ក្រុមហ៊ុន និងបានជួបប្រាស្រ័យជាមួយប្រជាជននៅខេត្តកំពង់ធំ។ ដំណើរទស្សនកិច្ចថ្ងៃនេះពិតជាពិសេសខ្លាំងណាស់ ដែលអាចឲ្យខ្ញុំបានជួបអតិថិជនដំបូងបង្អស់របស់យើងខ្ញុំនៅទីនេះ និងបានប្រគល់បណ្ណសន្យារ៉ាប់រងជូនដល់ពួកគាត់។ ខេត្តកំពង់ធំ គឺជាខេត្តទីមួយក្នុងចំណោមបណ្តាខេត្តនានាដែលយើងខ្ញុំកំពុងតែចាក់គ្រឹះយ៉ាងរឹងមាំ ហើយខ្ញុំនឹងធ្វើដំណើរទស្សនកិច្ចមកទីនេះឲ្យបានញឹកញាប់នាពេលខាងមុខ ស្របពេលដែលយើងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងការបម្រើសេវាជូនខេត្តដ៏អស្ចារ្យនេះ” ។
នៅក្នុងរូបថតជាមួួយ លោក Dominick រួមមាន លោក ផូ នេត្រ (នាយកផ្នែកលក់) លោក ពាញ ស៊ីណាល់ (ប្រធានផ្នែកអភិវឌ្ឍន៍ផ្នែកលក់) និង លោកស្រី ផេង ណៃទាំង (ទីប្រឹក្សាហិរញ្ញវត្ថុ) ។