រយៈពេលនៃបណ្ណសន្យារ៉ាប់រង គឺអាស្រ័យលើមូលហេតុដែលលោកអ្នកត្រូវរៀបចំគម្រោងធានារ៉ាប់រងអាយុជីវិត។ ប្រសិនបើលោកអ្នក រៀបចំគម្រោងសន្សំសម្រាប់ការសិក្សារបស់កូនលោកអ្នក នោះរយៈពេលនៃគម្រោងគឺដូចទៅនឹងកាលបរិច្ឆេទចាប់ផ្ដើមចូលវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់កូន។ ហើយប្រសិនបើលោកអ្នករៀបចំគម្រោងធានារ៉ាប់រងអាយុជីវិតដើម្បីការពារហិរញ្ញវត្ថុ (ប្រាក់កម្ចី) នោះរយៈពេលគម្រោងគឺដូចគ្នាទៅនឹងរយៈពេលកម្ចី។