សារព័ត៌មាន

កម្មវិធីអបអរសាទរបុគ្គលិកប្រឹក្សាធានារ៉ាប់រងអាយុជីវិតទាំង១០រូបរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះធានារ៉ាប់រងពីសមាគមធានារ៉ាប់រងកម្ពុជា

នារសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំកម្មវិធីអបអរសាទរជូនដល់បុគ្គលិកប្រឹក្សាធានារ៉ាប់រងអាយុជីវិតទាំង១០រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះធានារ៉ាប់រងពីសមាគមធានារ៉ាប់រងកម្ពុជា ក្រោមវត្តមានលោកអគ្គនាយក Jan Arend Wes និងមានការចូលរួមពីថ្នាក់ដឹកនាំប្រចាំនាយកដ្ឋាននីមួយៗ រួមជាមួយបុគ្គលិកជាច្រើនរូបរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដើម្បីជាសក្ខីភាពនៅក្នុងកម្មវិធីដ៏ពិសេសនេះ។

បន្ថែមពីនេះទៀត កម្មវិធីទាំងមូលក៏បានផ្តល់ជូនលិខិតកោតសរសើរចំពោះបុគ្គលិកប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើម អមជាមួយនឹងការចែករំលែកនូវគន្លឹះសំខាន់ៗក្នុងការប្រឹក្សាផ្នែកហិរញ្ញវត្ថុជូនអតិថិជនពីបុគ្គលិកប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមផងដែរ។

គួរបញ្ជាក់ផងដែរ ពួកគាត់ទាំង១០រូបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឹក្សាផ្នែកហិរញ្ញវត្ថុជូនបងប្អូនប្រជាជនកម្ពុជាពីផលិតផលដ៏សម្បូរបែបរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដែលមានអត្ថប្រយោជន៍ទាំងការសន្សំ និងការការពារក្នុងកញ្ចប់តែមួយ។

#fortunelifecambodia

#hereforyouforlife

 

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។