សារព័ត៌មាន

កម្មវិធី Sharing Day និង ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំកម្មវិធី Sharing Day ប្រចាំត្រីមាសទី១ ក្រោមវត្តមានលោកអគ្គនាយកប្រតិបត្តិ Jan Arend Wes រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ចូលរួម។ ក្នុងកម្មវិធីទាំងមូល ក៏មានការចែករំលែកនូវការវិវឌ្ឍនៃផ្នែកនីមួយៗរបស់ក្រុមហ៊ុនផងដែរ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយៗបែបប្រពៃណីខ្មែរ អមជាមួយកម្មវិធីឆ្លើយសំនួរយករង្វាន់ ហើយនៅចុងកម្មវិធីបានរៀបចំអាហារពេលល្ងាចជួបជុំគ្រួសារ ហ្វ័រឈូន ឡាយហ្វ៍ ដ៏ឆ្ងាញ់ពិសារផងដែរ។

#fortunelifecambodia

#hereforyouforlife

#khmernewyear

#sharingday

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។