សារព័ត៌មាន

កម្មវិធី Sharing Day & FTL Potluck Master

នាព្រឹកថ្ងៃពុធ ទី10 ខែកក្កដា ឆ្នាំ2024 នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំកម្មវិធី Sharing Day ក្នុងគោលបំណងចែករំលែកពីការវិវឌ្ឍរបស់ក្រុមហ៊ុនទាំងមូលក្នុងត្រីមាសទី1 និង ទី2 ក្រោមវត្តមានលោកអគ្គនាយក Jan Arend Wes អមជាមួយថ្នាក់ដឹកនាំប្រចាំផ្នែកលក់ទាំង3រូប បានបង្ហាញពីលទ្ធផល និងយុទ្ធសាស្រ្តក្នុងការសម្រេចផែនការសម្រាប់ឆ្នាំ2024។ បន្ថែមពីនេះទៀត កម្មវិធីអបអរសាទរបុគ្គលិកឆ្នើមទាំង 9រូប ប្រចាំត្រីមាសក៏បានរៀបចំឡើងក្នុងឱកាសដ៏ពិសេសនេះ។ គួរបញ្ជាក់ផងដែរថា បុគ្គលិកឆ្នើមម្នាក់ៗ ទទួលបានលិខិតសរសើរ និងរង្វាន់ជាសាច់ប្រាក់ ដែលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ពីក្រុមហ៊ុនទៅកាន់បុគ្គលិក ហើយនេះក៏ជាកាដូលើកទឹកចិត្តសម្រាប់ការខិតខំបំពេញការងារនាពេលកន្លងមក។

នៅមិនទាន់បញ្ចប់នៅឡើយ កម្មវិធីបន្ទាប់ គឺជាកម្មវិធី FTL Potluck Master ដែលជាកម្មវិធីថ្មីស្រឡាងសម្រាប់បុគ្គលិកគ្រប់ផ្នែកធ្វើការជុំគ្នាជាក្រុម ដើម្បីរៀបចំអាហារដ៏ឆ្ងាញ់ប្រចាំក្រុមនីមួយៗ ដើម្បីយកជ័យលាភីអាហារដែលមានការរៀបចំបានស្អាតបំផុត ជ័យលាភីអាហារដើម្បីសុខភាពល្អបំផុត និងជ័យលាភីក្នុងការពន្យល់ និងបកស្រាយពីអត្ថន័យរបស់អាហារល្អបំផុត ដែលនេះគឺជាពេលវេលាដ៏ស័ក្តិសមសម្រាប់បុគ្គលិកឆ្លងផ្នែកនីមួយៗបានសហការគ្នា និងបង្កើនទំនាក់ទំនងល្អទៅវិញទៅមក ហើយនៅចុងបញ្ចប់នៃកម្មវិធី គឺជាការញ៊ាំអាហារសាមគ្គីដ៏ឆ្ងាញ់ពិសារជួបជុំគ្រួសារ ហ្វ័រឈូន ឡាយហ្វ៍។

#fortunelifecambodia

#hereforyouforlife

#sharingday

#FTLpotluckmaster

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។