សារព័ត៌មាន

ការធានារ៉ាប់រងបន្ថែមដោយឥតគិតថ្លៃករណីជំងឺ កូវីដ១៩

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមផ្តល់ជូនកញ្ចប់ការពារសុវត្ថិភាពពិសេសបន្ថែមដោយឥតគិតថ្លៃជូនអតិថិជនថ្មីដែលបានទិញបណ្ណសន្យារ៉ាប់រងពីថ្ងៃទី២០ រហូតដល់ ៣១ ខែធ្នូ ឆ្នាំ២០២១

ខ និងលក្ខខណ្ឌ
ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩  របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍
  • ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ត្រូវបានផ្តល់ជូនសម្រាប់អតិថិជន​ ថ្មី ដែលបានទិញបណ្ណសន្យារ៉ាប់រងពី ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ចាប់ពីថ្ងៃទី ២០​​ ដល់​ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។
  • រយៈពេលនៃការធានារ៉ាប់រងបន្ថែមនេះ មានសុពលភាពក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីរយៈពេលរង់ចាំ។
  • រយៈពេលរង់ចាំ ១៤ ថ្ងៃ ត្រូវបានអនុវត្តចំពោះអត្ថប្រយោជន៍ករណីជំងឺកូវីដ ១៩ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង។
  • ការធានារ៉ាប់រងបន្ថែមនេះ រួមមានអត្ថប្រយោជន៍បន្ថែម ២.០០០​ ​ដុល្លារអាមេរិកលើមរណៈភាពដោយសារជំងឺកូវីដ ១៩ និង​ អត្ថប្រយោជន៍ស្មើនឹង​ ៥០% នៃបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់សម្រាប់បណ្ណសន្យារ៉ាប់រង (រហូតដល់ ៥៥០ ដុល្លារអាមេរិក) ​​លើការព្យាបាលនៅមន្ទីរពេទ្យនៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ ១៩។​ ការផ្តល់ជូនការធានារ៉ាប់រងបន្ថែមនេះ នឹង​ជំនួសលើ​ការ​ផ្តល់ជូនការធានារ៉ាប់រងបន្ថែម​​​ ជំងឺកូវីដ ១៩ ដែលមានស្រាប់និងកំពុងត្រូវបាន​ផ្តល់ជូនដោយ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។
  • ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍​ នឹងផ្តល់សំណងសរុប អតិបរមាត្រឹម ៥០.០០០ ដុល្លារអាមេរិក(សំណងសរុបពីអតិថិជនទាំងអស់) ប៉ុណ្ណោះចំពោះការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ នេះ។
  • ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ នេះនឹងត្រូវចាត់ទុកជាមោឃៈក្នុងករណីអតិថិជនដែលប្រឆាំងនឹងការណែនាំរបស់រដ្ឋាភិបាលក្នុងការធ្វើដំណើរ ឬទស្សនាតំបន់ ឬប្រទេសជាក់លាក់ដែលត្រូវបានរិតត្បិតដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩។
  • ស្ថានភាពសុខភាពកើតមុនពេលធានារ៉ាប់រង មិនត្រូវបានធានាឡើយ។
  • អត្ថប្រយោជន៍ដែលត្រូវផ្តល់ជូននោះត្រូវទូទាត់នៅក្នុងករណី៖
  • អតិថិជនត្រូវបានអនុញ្ញាតឲ្យសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលត្រឹមត្រូវ ដោយមិនរាប់បញ្ចូលការព្យាបាលនៅតាមផ្ទះ​។
  • អត្ថប្រយោជន៍នេះត្រូវផ្តល់ជូនតែម្តងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ ដោយមិនគិតពីចំនួនបណ្ណសន្យារ៉ាប់រងដែលអ្នកត្រូវបានធានារ៉ាប់រងមាន។
  • ក្នុងករណី​អ្នកត្រូវបានធានារ៉ាប់រង ​និង​ម្ចាស់បណ្ណសន្យារ៉ាប់រង​​មិនមែន​ជា​មនុស្សតែ​មួយ នោះអត្ថប្រយោជន៍គឺមាន​ការផ្តល់ជូនសម្រាប់អ្នកត្រូវបានធានារ៉ាប់រងតែប៉ុណ្ណោះ។
  • លទ្ធផលនៃការធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ ត្រូវចេញដោយអ្នកប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត ដែលបានចុះបញ្ជីត្រឹមត្រូវ និងត្រូវបញ្ជាក់អះអាងដោយស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល) ហើយត្រូវបានអនុញ្ញាតឲ្យសម្រាកក្នុងមន្ទីរពេទ្យត្រឹមត្រូវ។
  • សម្រាប់ការទាមទារសំណងករណីមរណភាព ឬ រកឃើញថាមានជំងឺកូវីដ ១៩ អតិថិជន ឬអ្នកទទួលផលត្រូវជូនដំណឹងមកក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃមរណភាព ឬរកឃើញថាមានជំងឺកូវីដ១៩ ហើយត្រូវផ្តល់រាល់ឯកសារពាក់ព័ន្ធដូចជា លទ្ធផលវិជ្ជមានកូវីដ១៩ រយៈពេលសម្រាកពេទ្យ និងសំបុត្រមរណភាព ដែលបញ្ជាក់ដោយអ្នកប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។
  • ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយការសម្រេចចិត្តចុងក្រោយនៃការផ្តល់សំណង គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។