សារព័ត៌មាន

ការផ្ដល់ជូនដ៏អស្ចារ្យប្រចាំឆ្នាំ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍!!!

ឈ្នះរង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យ ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេសុី រួមទាំងរង្វាន់ផ្សេងៗទៀត។

ទទួលបានទាំងការការពារ ការសន្សំ ថែមទាំងមានឱកាសឈ្នះរង្វាន់ថែមទៀតផង!!! គ្រប់អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងជាមួយ ហ្វ័រឈូន ឡាយហ្វ៍ គ្រាន់តែធ្វើការបង់បុព្វលាភបន្តរបស់លោកអ្នកចាប់ពី 150 ដុល្លារឡើងទៅ ពី ថ្ងៃទី01 ខែកញ្ញា រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 នឹងមានឱកាសចូលរួមក្នុងការឈ្នះរង្វាន់ដូចខាងក្រោម៖
• រង្វាន់ទី1៖ ឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេសុី (រយៈពេល 4 ថ្ងៃ 3 យប់) ចំនួន 1 រង្វាន់។
• រង្វាន់ទី2៖ ឈ្នះម៉ាសុីនចម្អិនម្ហូប ចំនួន 1 រង្វាន់។
• រង្វាន់ទី3៖ ឈ្នះម៉ាសុីនបូមធូលី ចំនួន 1 រង្វាន់។
• រង្វាន់បន្ទាប់បន្សំ៖ មានដូចជា ឆ្នាំងដាំបាយអគ្គិសនី កង្ហារ ឆ្នាំងអ៊ុត ចំនួន 1 រង្វាន់ៗ (ក្នុងមួយប្រភេទ)។
• រង្វាន់លួងចិត្ត៖ មានដូចជា មួកសុវត្ថិភាព កាបូបស្ពាយ ដបទឹកដ៏ស្រស់ស្អាត ចំនួន 5 រង្វាន់ៗ (ក្នុងមួយប្រភេទ)។
ប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី01 ខែកញ្ញា រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022

លក្ខខណ្ឌដើម្បីចូលរួម៖

• អតិថិជនដែលបង់បុព្វលាភចាប់ពី 150 ដុល្លារ នឹងទទួលបានឱកាសផ្សងសំណាងមួយ។
ឧទាហរណ៍ ៖ បង់បុព្វលាភ 300 ដុល្លារ នឹងទទួលបានឱកាសផ្សងសំណាង 2, បង់បុព្វលាភ 450 ដុល្លារ ទទួលបានឱកាសផ្សងសំណាង 3, បង់បុព្វលាភកាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន។ សម្រាប់របៀបនៃការបង់បុព្វលាភ
• ការផ្សងសំណាងនេះ សម្រាប់តែអតិថិជនដែលមានបណ្ណសន្យារ៉ាប់រងស្រាប់ (អតិថិជនចាស់)។
• អតិថិជនម្នាក់មានឱកាសឈ្នះរង្វាន់តែមួយប៉ុណ្ណោះ។
• រង្វាន់មិនអាចប្ដូរជាទឹកប្រាក់បានទេ។
• គ្រប់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ពុំមានសិទ្ធក្នុងការចាប់រង្វាន់នេះទេ។
• ការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី10 ខែមករា ឆ្នាំ2023 តាមរយៈការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍។
• បណ្ណសន្យារ៉ាប់រងរបស់អតិថិជនដែលឈ្នះរង្វាន់ត្រូវតែមានសុពលភាពនៅថ្ងៃដែលប្រកាសលទ្ធផល។
• អតិថិជនដែលឈ្នះរង្វាន់ត្រូវភ្ជាប់អត្តសញ្ញាណបណ្ណ និងបញ្ជាក់លេខទូរស័ព្ទ ព្រមទាំងលេខបណ្ណសន្យារ៉ាប់រង ពេលមកបើករង្វាន់។
• ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយដោយពុំចាំបាច់មានការជូនដំណឹងជាមុន។

ប្រូម៉ូសិនពិសេស!!! មកមុន បានមុន!!!
បានទាំងឱកាសឈ្នះរង្វាន់ខាងលើ!!! បានទាំងកាបូបដ៏ស្រស់ស្អាតមួយ!!!

ចែកកាបូបស្ពាយដ៏ស្រស់ស្អាត 40 រង្វាន់ ដល់អតិថិជន ហ្វ័រឈូន ឡាយហ្វ៍ ដោយគ្រាន់តែអតិថិជន ធ្វើការបង់បុព្វលាភធានារ៉ាប់រងបន្តរបស់ខ្លួន ចាប់ពីថ្ងៃទី01 ខែកញ្ញា រហូតដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2022 (មិនកំណត់ទឹកប្រាក់បង់បុព្វលាភ)។ សម្រាប់អតិថិជន 40 នាក់ ដំបូង នឹងទទួលបាន កាបូបស្ពាយដ៏ស្រស់ស្អាតម្នាក់មួយ (ដោយឥតគិតថ្លៃ) ។ ការផ្ដល់ជូនពិសេសនេះ សម្រាប់តែអតិថិជន ហ្វ័រឈូន ឡាយហ្វ៍ ដែលមានបណ្ណសន្យារ៉ាប់រងស្រាប់តែប៉ុណ្ណោះ (អតិថិជនចាស់)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។