សារព័ត៌មាន

កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល រវាងថ្នាក់ដឹកនាំផ្នែកលក់ ប្រធានផ្នែកលក់ជាន់ខ្ពស់ និង ប្រធានអាជីវកម្មប្រចាំតំបន់សំខាន់ៗ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល រវាងថ្នាក់ដឹកនាំផ្នែកលក់ ប្រធានផ្នែកលក់ជាន់ខ្ពស់ប្រចាំតំបន់ និង ប្រធានអាជីវកម្មប្រចាំតំបន់សំខាន់ៗទូទាំង២៥រាជធានីខេត្ត នៅការិយាល័យកណ្តាលស្ថិតក្នុងអគារដ៏ប្រណិត ឌឹហ្គេតវេយ៍ (The Gateway) កាន់តែពិសេសលោកអគ្គនាយកប្រតិបត្តិ Jan Arend Wes បានផ្តល់កិត្តិយសចូលរួមចែករំលែកពីយុទ្ធសាស្ត្រថ្មីៗ និងបទពិសោធន៍ពីសេវាធានារ៉ាប់រងអាយុជីវិត។ ជាក់ស្តែងកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ចំណេះ ជំនាញផ្នែកធានារ៉ាប់រងអាយុជីវិត និងសកម្មភាពចុះជួបអតិថិជនគោលដៅ ដើម្បីធានាបានថាការប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធិភាព។ បន្ថែមលើសនេះទៀត ក៏មានការចាប់រង្វាន់ និងចែកបណ្ណសរសើរជូនប្រធានផ្នែកលក់ជាន់ខ្ពស់ឆ្នើម និង ប្រធានអាជីវកម្មឆ្នើមផងដែរ។

#fortunelifecambodia

#hereforyouforlife

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។