សារព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍៖ ការបរិច្ចាគឈាម គឺស្មើនឹងការផ្តល់ជីវិតថ្មី

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសរៀបចំកម្មវិធីសប្បុរសធម៌ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម ផ្តល់ក្តីស្រលាញ់ ជាមួយ ហ្វ័រឈូន ឡាយហ្វ៍”

ក្រោមវត្តមានលោក Jan Arend Wes អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍, លោកស្រី វេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ បុគ្គលិក អតិថិជន សប្បុរសជន ជាពិសេសដៃគូអាជីវកម្ម និងសាធារណៈជនមកពីគ្រប់មជ្ឈដ្ឋានផងដែរ។

លោក Jan Arend Wes បានមានប្រសាសន៍ថា ការបរិច្ចាគឈាម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមដើម្បីព្យាបាលជំងឺ។ នាដើមឆ្នាំ2024 នេះជាយុទ្ធនាការទី1 ដែលបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានចូលរួម ក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ ដោយបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាម ក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ និង អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់។

ពួកយើង ប្តេជ្ញាចិត្តដើម្បីក្លាយជាសមាជិកមួយ ដែលមានទំនួលខុសត្រូវក្នុងការងារសង្គម ហើយបន្តជំរុញយ៉ាងសកម្ម នូវវប្បធម៌លើកទឹកចិត្តបុគ្គលិករបស់យើង ឱ្យចូលរួមក្នុងកិច្ចការងារមនុស្សធម៌ ដែលជាចំណែក ដ៏មានអត្ថន័យក្នុងសង្គម។ ការបរិច្ចាគឈាម គឺជាវិធីដ៏សាមញ្ញមួយ ប៉ុន្តែមានសារៈសំខាន់ដ៏ធំសម្បើម ដែលពួកយើង អាចជួយគ្នាទៅវិញទៅមក ហើយខ្ញុំ ពិតជាមានមោទនភាពចំពោះបុគ្គលិក សប្បុរសជន និងអតិថិជនរបស់ ហ្វ័រឈូន ឡាយហ្វ៍ ដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅក្នុងកម្មវិធីថ្ងៃនេះ ហើយពួកយើង នឹងបន្តសកម្មភាពមនុស្សធម៌បែបនេះជាបន្តបន្ទាប់។

បន្ថែមពីនេះទៀត សម្រាប់សប្បុរសជន ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីសប្បុរសធម៌នេះ ក៏ទទួលបានកាដូអនុស្សាវរីយ៍ ពី ហ្វ័រឈូន ឡាយហ្វ៍ ផងដែរ។

#fortunelifecambodia

#hereforyouforlife

#blooddonation

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។