នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសចូលរួមក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងបានចូលរួមជាក្រុមហ៊ុនឧបត្ថម្ភធំ (Platinum Sponsor) ក្នុងពិធីដ៏អស្ចារ្យនេះ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមចូលរួមអបអរសាទរចំពោះ អ្នកឧកញ៉ា លី ឃុនថៃ និង លោកជំទាវ ខា ឡេង នៃការប្រកាសអោយបើកដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2020 ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក ដែលធ្វើប្រតិបត្តិការតាមបែបស្តង់ដារអន្តរជាតិ ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ដែលទទួលបានជោគជ័យនៅក្នុងអាស៊ី ក៏ដូចជាឆាកអន្តរជាតិ។ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ធ្វើការផ្តល់ជូននូវផលិតផលធានារ៉ាប់រងដែលមានលក្ខណៈសន្សំ និងការការពារ ដ៏សម្បូរបែបទៅកាន់អតិថិជន និងក្រុមគ្រួសារខ្មែរ ជាពិសេសអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាជាមួយនឹងតម្លៃសមរម្យបំផុត ហើយបច្ចុប្បន្នយើងខ្ញុំក៏កំពុងការពារហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាជាច្រើនពាន់គ្រួសារទូទាំងប្រទេសផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរសំនួរផ្សេងៗពីសេវាកម្ម និងផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 1800 202 202 ដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ។
#fortunelifecambodia
#hereforyouforlife