សារព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ បានធ្វើការចាប់ដៃគូសហការអាជីវកម្ម ប៊េងកាសួរេន រួមគ្នា ក្រោមម៉ូឌែលណែនាំអតិថិជន

នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ បានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដៃគូសហការអាជីវកម្មប៊េងកាសួរេន ក្រោមម៉ូឌែលណែនាំអតិថិជន ក្រោយទទួលបានការអនុម័តពីសំណាក់និយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា លី ឃុនថៃ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ប្រចាំប្រទេសកម្ពុជា, លោក Jan Arend Wes អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង លោក Yeh Chan-Hao អគ្គនាយកនៃសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ រួមទាំងថ្នាក់ដឹកនាំនៃគ្រឹះស្ថានទាំងពីរចូលរួមជាសក្សីភាពយ៉ាងច្រើនកុះករ ដែលបានប្រារព្ធនៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ស្ថិតនៅក្នុងអគារដ៏ប្រណិត The Gateway ជាន់ទី២៦។

ភាពជាដៃគូយុទ្ធសាស្ត្រអាជីវកម្មប៊េងកាសួរេននេះ បង្កើតឡើងក្នុងគោលបំណងបង្កើនវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជារួមចំណែកជួយការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយជាងមុន។ នេះជាសមិទ្ធិផលថ្មីបន្ថែមទៀតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈការពង្រីកវិសាលភាពដៃគូសហការអាជីវកម្មជាមួយនឹងសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ដែលជាធនាគារឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

ឥឡូវនេះ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដោយផ្ទាល់ នៅតាមទីតាំងសាខា សាជីវកម្មធនាគារកាថេ យូណៃធីត (កម្ពុជា) ចំកាត់ ទាំង១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលមានបុគ្គលិកលក់ផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ប្រកបដោយជំនាញវិជ្ជាជីវៈ រង់ចាំជួយសម្របសម្រួល ប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអំពីដំណោះស្រាយធានារ៉ាប់រងដែលសមស្របតាមតម្រូវការរបស់អតិថិជននៅរៀងរាល់ម៉ោងធ្វើការ។

ដើម្បីអបអរដល់កិច្ចសហការនេះ សម្រាប់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ១០០នាក់ ដំបូង នឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតភ្លាមៗ បន្ថែមលើសពីនេះទៀត នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ១លានរៀល ផងដែរ។

#fortunelifecambodia

#hereforyouforlife

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។