រូបភាពទាំងស្រុងពីដំណើរកម្សាន្តប្រចាំឆ្នាំរបស់គ្រួសារ ហ្វ័រឈូន ឡាយហ្វ៍ និង កម្មវិធី Kick Off សម្រាប់ឆ្នាំ 2024 ទៅកាន់រំដួលគីរីរម្យ រីស៊ត (Romdoul Kirirom Resort) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ កម្មវិធីទាំងមូល បានប្រារព្ធទៅយ៉ាងរលូន អមជាមួយនឹងរបៀបវារៈ (Agenda) ជាច្រើន ដែលមានដូចជា កម្មវិធី Kick Off សម្រាប់ឆ្នាំ2024 ក្រោមវត្តមានលោក Jan Arend Wes អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បង្ហាញពីការវិវឌ្ឍ និងសមិទ្ធិផលរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក្នុងឆ្នាំ2023 អមជាមួយយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ2024 និង បទបង្ហាញពីថ្នាក់ដឹកនាំតាមផ្នែកនីមួយៗពីលទ្ធផលក្នុងឆ្នាំ2023 និងផែនការសម្រាប់អនុវត្តដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុនក្នុងឆ្នាំ2024នេះផ្ទាល់ សកម្មភាពប្រកួតប្រជែងជាក្រុម (Team Building) ដែលបានបង្ហាញពីទំនួលខុសត្រូវ ការសហការគ្នា និងទំនាក់ទំនងគ្នាល្អជាក្រុម ស្តាប់និងចែករំលែកគ្នាទៅវិញទៅមក ដើម្បីសម្រេចគម្រោងផែនការដែលពួកយើងចង់បាន។ បន្ថែមពីនេះទៀត នាពេលរាត្រីក៏មានការរៀបចំអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារនៅបរិវេណភ្នក់ភ្លើងដ៏សែនសប្បាយរីករាយ អមជាមួយកម្មវិធីច្រៀងជាក្រុម កម្មវិធីអបអរសាទរសម្រាប់បុគ្គលិកឆ្នើមទាំង 9រូប ដែលទទួលបានការគាំទ្រ និងពេញចិត្តច្រើនជាងគេ (Most Appreciation) និងកម្មវិធីកម្សាន្តសប្បាយៗផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរ នេះគឺជាដំណើរកម្សាន្តដ៏រីករាយ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ល្អៗ ជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ បន្ទាប់ពីខិតខំបំពេញតួនាទីរៀងៗខ្លួនអស់រយៈពេលពេញមួយឆ្នាំមកនេះ។ នៅក្នុងឆ្នាំ2024 នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅតែបន្តបេសកម្មផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាទូទាំងប្រទេស និងធានាថាពួកគាត់នឹងទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុយ៉ាងពិតប្រាកដ។
#fortunelifecambodia
#hereforyouforlife
#staffannualtrip2024kickoff