អស្ចារ្យ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់កញ្ចប់ណាមួយរបស់ ហ្វ័រឈូន ឡាយហ្វ៍ (អតិថិជនចាស់) គ្រាន់តែណែនាំសាច់ញាតិ ឬមិត្តភក្តិរបស់លោកអ្នកមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នឹងទទួលបានទឹកប្រាក់ 20ដុល្លារ ពីកម្មវិធីថ្មីនេះ។
លក្ខខណ្ឌដែលត្រូវអនុវត្ត៖
- កម្មវិធីនេះ សម្រាប់តែអតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ តែប៉ុណ្ណោះ។
- កម្មវិធីនេះ សម្រាប់អតិថិជនថ្មី (ដែលត្រូវបានណែនាំ) បង់បុព្វលាភជាឆមាស (6ខែម្ដង) និង ការបង់បុព្វលាភជាប្រចាំឆ្នាំតែប៉ុណ្ណោះ។
- បណ្ណសន្យារ៉ាប់រងថ្មី (ណែនាំដោយអតិថិជនចាស់) ត្រូវបង់បុព្វលាភធានារ៉ាប់រងដំបូង ចាប់ពី 300ដុល្លារ ឡើងទៅ។
- បណ្ណសន្យារ៉ាប់រងថ្មីដែលទទួលបានការណែនាំពីអតិថិជនចាស់គឺត្រូវបិទដោយ ADM តែប៉ុណ្ណោះ។
- កម្មវិធីណែនាំអតិថិជនថ្មីនេះ (Referral Program) ចាប់ពីថ្ងៃទី1 ខែឧសភា ដល់ ថ្ងៃទី31 ខែកក្កដា ឆ្នាំ2023។
- អ្នកណែនាំ (អតិថិជនចាស់) នឹងទទួលបានទឹកប្រាក់ 20 ដុល្លារ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងដែលបានណែនាំត្រូវបានអនុម័ត និងឆ្លងផុតរយៈពេលសាកល្បង (Passed Free-Look Period)។
- ទឹកប្រាក់រង្វាន់នឹងត្រូវបានផ្ទេរចូលគណនីធនាគាររបស់អតិថិជនចាស់ (អ្នកណែនាំ) ក្នុងរយៈពេល 7ថ្ងៃ ទៅ 10ថ្ងៃ នៃថ្ងៃធ្វើការ។
- ទឹកប្រាក់រង្វាន់នឹងផ្ដល់ជូន អាស្រ័យលើអតិថិជនថ្មីម្នាក់ដែលបានណែនាំ ហើយបណ្ណត្រូវបានអនុម័ត (មិនមែនគិតលើចំនួនបណ្ណសន្យារ៉ាប់រងទេ)។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។