សារព័ត៌មាន

ថាម៉េច គ្រាន់តែថតវីដេអូ ឈ្នះលុយ?

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសបង្កើតកម្មវិធី Video Challenge ក្រោមប្រធានបទ “បទពិសោធន៍របស់អ្នកជាមួយ ហ្វ័រឈូន ឡាយហ្វ៍” ដែលកម្មវិធីនេះនឹងអនុញ្ញាតិជូនអតិថិជនរបស់ ហ្វ័រឈូន ឡាយហ្វ៍ និងបងប្អូនសាធារណជនទូទាំងប្រទេស ចូលរូមលេងដើម្បីមានឱកាសឈ្នះរង្វាន់លុយសុទ្ធរហូតដល់ ១លានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត

លក្ខខណ្ឌចូលរួម៖
  • ​ សម្រាប់លោកអ្នកជាអតិថិជនថ្មី និងចាស់ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមធ្វើការថតវីដអូចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអតិថិជនរបស់ ហ្វ័រឈូន ឡាយហ្វ៍។ ឧទាហរណ៍៖ និយាយអំពីសេវាកម្ម ឬ ផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ ដែលលោកអ្នកកំពុងប្រើប្រាស់ជាដើម។
  • សម្រាប់សាធារណជនទូទៅ សូមធ្វើការថតវីដេអូចែករំលែកបទពិសោធន៍ និងការយល់ដឹងផ្ទាល់ខ្លួនអំពីវិស័យធានារ៉ាប់រងអាយុជីវិតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍។ ឧទាហរណ៍៖ និយាយអំពីអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រងអាយុជីវិត និងរៀបរាប់ពីចំណុចណាមួយរបស់ ហ្វ័រឈូន ឡាយហ្វ៍ ដែលលោកអ្នកពេញចិត្ត ឬបានដឹង។

សម្រាប់ Video Challenge មិនត្រូវលើសពី ២នាទី និងត្រូវផុសនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកអ្នកជា Public ដោយភ្ជាប់ជាមួយនឹង hashtag #fortunelifevideochallenge ជាការស្រេច។ កម្មវិធីនេះ នឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមេសា រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤

រង្វាន់ជ័យលាភី៖
  • ​ ជ័យលាភីឆ្នើម អត្ថន័យល្អបំផុត (Top Content) ឈ្នះទឹកប្រាក់សុទ្ធ ១លានរៀល ជាវីដេអូដែលត្រូវបានដាក់ពិន្ទុ និងជ្រើសរើសយ៉ាងសុក្រឹតពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ផ្អែកទៅលើវីដេអូដែលមានអត្ថន័យល្អបំផុត។
  • ជ័យលាភីឆ្នើម ទទួលបានចំនួនចូលចិត្ត និងចែករំលែក ច្រើនបំផុត (Top Likes & Shares) ឈ្នះទឹកប្រាក់សុទ្ធ ៤០ម៉ឺនរៀល ជាវីដេអូដែលទទួលបានចំនួន Like និង Share សរុបច្រើនជាងគេ (ចំណាំ៖ ១ Like = ១ពិន្ទុ និង ១ Share = ៥ពិន្ទុ)។
  • ជ័យលាភីឆ្នើម ទទួលបានចំនួនទស្សនាច្រើនបំផុត (Top Views) ឈ្នះទឹកប្រាក់សុទ្ធ ៤០ម៉ឺនរៀល ជាវីដេអូដែលទទួលបានចំនួនទស្សនាសរុបច្រើនជាងគេ។
  • រង្វាន់លួងចិត្តនឹងត្រូវជ្រើសរើសដោយចៃដន្យចំនួន ៧នាក់​បន្ទាប់ ដែលរង្វាន់មានដូចជា មួកសុវត្ថិភាព ឬ កាតាប ឬ ឆត្រ ឬ ដបទឹក ដ៏ស្រស់ស្អាតក្នុងម្នាក់ចំនួនមួយពី ហ្វ័រឈូន ឡាយហ្វ៍។

#fortunelifecambodia

#hereforyouforlife

#fortunelifevideochallenge

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។