សកម្មភាពខ្លះៗរបស់បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី កិច្ចសហប្រតិបត្តិការឆ្លងនាយកដ្ឋាន (Cross-Functional Collaboration) ដែលរៀបចំឡើងនាថ្ងៃទី13-14 ខែ កក្កដា ឆ្នាំ 2023 នៅការិយាល័យកណ្តាល ដែលស្ថិតនៅក្នុងអគារដឹហ្គេតវេយ៍ (The Gateway)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃផ្នែកនីមួយៗក្នុងការចូលរួមចំណែកទៅដល់ភាពជោគជ័យរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់ ហើយក្រុមហ៊ុនបានយកចិត្តទុកដាក់លើចំណុចនេះ និងបន្តធានាថាពួកគាត់ទទួលបានការគាំទ្រពេញលេញពីក្រុមហ៊ុនផងដែរ។