សារព័ត៌មាន

ប្រូម៉ូសិនចូលឆ្នាំខ្មែរ

ដើម្បីចូលរួមអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រាល់អតិថិជនដែលទិញផលិតផលណាមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍
ចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023 នឹងទទួលបានកាបូបស្ពាយដ៏ស្រស់ស្អាតមួយភ្លាមៗ។

ខ និងលក្ខខណ្ឌផ្សេងៗ៖

  • ផ្ដល់ជូនសម្រាប់បណ្ណសន្យារ៉ាប់រងដែលត្រូវបានបង់បុព្វលាភចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023។
  • ការផ្ដល់ជូននេះសម្រាប់តែអតិថិជនដែលបង់បុព្វលាភជា ឆមាស (6ខែម្ដង) និង ការបង់បុព្វលាភជាប្រចាំឆ្នាំតែប៉ុណ្ណោះ។
  • អតិថិជននឹងទទួលបានកាបូបស្ពាយមួយភ្លាមៗ បន្ទាប់ពីបង់បុព្វលាភរួច។
  • ចំពោះការទិញបណ្ណសន្យារ៉ាប់រងមួយ នឹងទទួលបានកាបូបស្ពាយតែមួយប៉ុណ្ណោះ។
  • សម្រាប់អតិថិជន​ដែលប្រើប្រាស់គូប៉ុងបញ្ចុះតម្លៃ ឬប្រូម៉ូសិនផ្សេងទៀត នឹងមិនទទួលបានការផ្ដល់ជូននេះទេ។
  • អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC នឹងមិនមានសិទិ្ធក្នុងការទទួលបានកាបូបស្ពាយនេះទេ។
  • ភា្នក់ងារដែលទិញបណ្ណសន្យារ៉ាប់រងពីភ្នាក់ងារដទៃទៀត នឹងមិនមានសិទិ្ធក្នុងការទទួលបានកាបូបស្ពាយនេះទេ។
  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។