សម្រាប់អតិថិជនដែលសម្រចចិត្តទិញផលិតផលណាមួយរបស់ ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទាំង 10សាខា ក្នុងរាជធានីភ្នំពេញ លោកអ្នកនឹងទទួលបានកាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដោយមិនចាំបាច់ចាប់ឆ្នោតផ្សងសំណាង ។ ទទួលបានទាំងការសន្សំ ទាំងការការពារ ហើយទទួលបានទាំងកាដូទៀត។
ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2025 ដល់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025 តែប៉ុណ្ណោះ។
ចំនួនទឹកប្រាក់បង់បុព្វលាភដំបូង ដើម្បីទទួលបានកាដូ៖
- ធំជាង ឬស្មើ 350 ដុល្លារ នឹងទទួលបាន ឧបករណ៍បំពងសម្លេងខ្នាតតូច ចំនួន1រង្វាន់
- ធំជាង ឬស្មើ 600 ដុល្លារ នឹងទទួលបាន ឧបករណ៍បន្សុទ្ធខ្យល់ ចំនួន1រង្វាន់
- ធំជាង ឬស្មើ 1,000 ដុល្លារ នឹងទទួលបាន ឆ្នាំងដាំបាយអគ្គិសនី 1.8L ចំនួន1រង្វាន់
- ធំជាង ឬស្មើ 2,000 ដុល្លារ នឹងទទួលបាន កង្ហា Hatari 16″ ចំនួន1រង្វាន់
- ធំជាង ឬស្មើ 4,000 ដុល្លារ នឹងទទួលបាន ម៉ាសុីនដុតនំ/កម្តៅ 23L ចំនួន1រង្វាន់
- ធំជាង ឬស្មើ 10,000 ដុល្លារ នឹងទទួលបាន នាឡិកាដៃម៉ាក Amazfit Active 2 Smartwatch ចំនួន1រង្វាន់
លក្ខខណ្ឌដើម្បីទទួលបានការផ្ដល់ជូននេះ៖
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភលើកដំបូងចាប់ពី 350 ដុល្លារ ឡើងទៅតែប៉ុណ្ណោះ។
- សម្រាប់បណ្ណសន្យារ៉ាប់រងដែលបានទិញចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2025 ដល់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025 (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ)។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភជាប្រចាំឆ្នាំតែប៉ុណ្ណោះ។
- អតិថិជននឹងទទួលបានកាដូក្នុងរយៈពេល 7 ទៅ 10ថ្ងៃ (នៃថ្ងៃធ្វើការ) បន្ទាប់ពីបញ្ចប់រយៈពេលសាកល្បង។
- រង្វាន់មិនអាចប្ដូរជាសាច់ប្រាក់បានទេ។
- អតិថិជនម្នាក់មានសិទ្ធិទទួលបានកាដូតែមួយប៉ុណ្ណោះ។
- ក្នុងករណីដែលមានការផ្ដល់ជូនប្រូម៉ូសិនផ្សេងៗក្នុងពេលតែមួយ អតិថិជនមានសិទ្ធិទទួលបានការផ្ដល់ជូនដែលមានតម្លៃធំជាងគេតែមួយប៉ុណ្ណោះ (មិនអាចទទួលបានការផ្ដល់ជូន 2ដង ឬ 3ដង ក្នុងពេលតែមួយឡើយ)។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងតាមរយៈសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទាំង 10សាខា ក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មិនមានសិទិ្ធចូលរួមក្នុងការផ្ដល់ជូននេះទេ។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។