សារព័ត៌មាន

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីធីត និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី

នារសៀលថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ក្នុងថ្ងៃតែមួយ រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីធីត និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដែលស្ថិតក្នុងអគារដ៏ប្រណិត The Gateway ជាន់ទី២៦ ក្រោមវត្តមានលោក Jan Arend Wes អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការដែលអាចមានរវាងគ្នានិងគ្នា។

#fortunelifecambodia

#hereforyouforlife

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។