កាលពីថ្ងៃសុក្រ ទី 24 ខែ មិថុនា ឆ្នាំ 2022 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយស រៀបចំកម្មវិធីដ៏អស្ចារ្យពីរក្នុងថ្ងៃតែមួយ ដែលកម្មវិធីទី1 ជាកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្មអតិថិជន ប្រចាំសាខាខេត្តកំពង់ធំ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំ និងអតិថិជនភក្តីភាពជាច្រើនបានផ្តល់វត្តមានក្នុងកម្មវិធីនេះ។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលសេវាកម្មអតិថិជននេះឡើង គឺដើម្បីបង្កើនភាពងាយស្រួលជូនអតិថិជននៅក្នុងខេត្តកំពង់ធំផ្ទាល់ ក៏ដូចជាអតិថិជននៅតាមបណ្តាខេត្តជិតៗក្នុងការមកទទួលយកការប្រឹក្សាលើសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ សាកសួរព័ត៌មានអំពីផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗផងដែរ។ ចំណែកឯកម្មវិធីទី2 ជាកម្មវិធី រាត្រីថ្លែងអំណរគុណអតិថិជន ដែលយើងខ្ញុំបានគោរពអញ្ជើញអតិថិជនភក្តីភាព ពិសារអាហារពេលល្ងាច អមជាមួយកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍ ដើម្បីសម្តែងការថ្លែងអំណរគុណជូនអតិថិជនភក្តីភាពដែលបានជ្រើសរើស និងជឿទុកចិត្តមកលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ រយៈពេល 2 ឆ្នាំកន្លងមកនេះ។ យើងខ្ញុំ ប្តេជ្ញាថានឹងបន្តបេសកកម្មការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស និងបន្តរៀបចំកម្មវិធីពិសេសៗបែបនេះនៅពេលក្រោយៗទៀត ដើម្បីផ្ដល់នូវភាពកក់ក្ដៅជូនអតិថិជនគ្រប់ៗរូប។ សូមអរគុណ!