សារព័ត៌មាន

ពួកយើងសន្យា ពួកយើងធ្វើ!

ក្នុងនាម ជាស្វាមី ជាឪពុក ជានាយកសាលា លោក ដួង ដារ៉ារិទ្ធ បានបំពេញតួនាទីយ៉ាងល្អជាមួយនឹងទំនួលខុសត្រូវដ៏ល្អបំផុត។ លោកគ្រូ ដួង ដារ៉ារិទ្ធ បានរៀបចំគម្រោងអនាគតសម្រាប់កូនៗ និងភរិយារបស់គាត់។ គោលបំណងរបស់គាត់គឺចង់ឃើញមនុស្សជាទីស្រឡាញ់របស់គាត់ មានក្ដីសុខ និងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ ទោះជាមានវត្តមាន ឬគ្មានវត្តមានរបស់គាត់នៅលើពិភពលោកនេះក៏ដោយ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃការបាត់បង់ លោក ដួង ដារ៉ារិទ្ធ ដោយសារជំងឺផ្ទុះសរសៃឈាមខួរក្បាលកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍

សូមបំពេញសន្យា ដោយផ្ដល់សំណងជូនដល់ក្រុមគ្រួសាររបស់គាត់ទៅតាមកញ្ចប់ផលិតផលដែលបានប្រើប្រាស់។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់អតិថិជន និងសហគមន៍ មិនត្រឹមតែថ្ងៃដំបូង តែជារៀងរហូត។

សូមទស្សនាវីដេអូអ្នកមីងដែលត្រូវជាភរិយា និងប្អូនស្រីដែលត្រូវជាកូនស្រីរបស់លោក ដួង ដារ៉ារិទ្ធ បង្ហាញពីចំណាប់អារម្មណ៍បន្ទាប់ពីទទួលបានសំណងពិតប្រាកដពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។

#fortunelifecambodia
#hereforyouforlife
#policyclaim
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។