សារព័ត៌មាន

ព្រឹត្តិការណ៍ “ទិវាធានារ៉ាប់រងកម្ពុជា”ឆ្នាំ២០២៤ ប្រារព្ធលើទឹកដីដ៏ស្រស់ត្រកាលនៃក្រុងព្រះសីហនុ តារារះទិសនិរតី

រូបភាពទាំងស្រុងនៃព្រឹត្តិការណ៍ “ទិវាធានារ៉ាប់រងកម្ពុជា”កាលពីថ្ងៃទី២៧-២៨ កក្កដា ២០២៤ នៅក្នុងខេត្តព្រះសីហនុ។ ស្នាមញញឹមរបស់បងប្អូន លោកពូ អ្នកមីង និងវត្តមានចូលរួមយ៉ាងច្រើនកុះករ ជាពិសេសសូមអរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកលេងស្ដង់ ហ្វ័រឈូន ឡាយហ្វ៍ ក៏ដូចជាបានសាកសួរព័ត៌មានផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ រយៈពេល២ថ្ងៃពេញ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមថ្លែងអំណរគុណដល់និយ័តករធានារ៉ាប់រងកម្ពុជា (Insurance Regulator of Cambodia) ដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដើម្បីបញ្ជ្រាបព័ត៌មាន និងចំណេះដឹងពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងជូនបងប្អូនប្រជាជនខ្មែរយើងបានជ្រាបកាន់តែទូលំទូលាយ។ នេះជាអនុស្សាវរីយ៍ថ្មីមួយទៀត ដែលមិនអាចបំភ្លេចបាននៅលើទឹកដីដ៏ស្រស់ត្រកាលនៃក្រុងព្រះសីហនុ តារារះទិសនិរតី។

ជួបគ្នា ឆ្នាំក្រោយម្តងទៀត!

#fortunelifecambodia

#hereforyouforlife​

#cambodiainsuranceday2024

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។