អបអរសាទរភាពជាដៃគូសហការអាជីវកម្មប៊េងកាសួរេនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ជាផ្លូវការ អតិថិជន 100នាក់ដំបូង ដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទាំង10សាខាក្នុងរាជធានីភ្នំពេញ នឹងទទួលបានកាដូកែវទឹកដ៏ស្រស់ស្អាតមួយភ្លាមៗ រួមទាំងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធរហូតដល់ 1លានរៀល។
រង្វាន់រួមមាន៖
- រង្វាន់ទឹកប្រាក់ 1 លានរៀល ចំនួន 1 រង្វាន់
- រង្វាន់ទឹកប្រាក់ 60 ម៉ឺនរៀល ចំនួន 4 រង្វាន់
- រង្វាន់ទឹកប្រាក់ 40 ម៉ឺនរៀល ចំនួន 8 រង្វាន់
ខ និងលក្ខខណ្ឌផ្សេងៗសម្រាប់ការចូលរួម៖
- សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រង ចាប់ពីថ្ងៃទី26 ខែធ្នូ ឆ្នាំ2024 រហូតដល់ ថ្ងៃទី12 ខែមីនា ឆ្នាំ2025 (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ និងសម្រាប់តែបណ្ណសន្យារ៉ាប់រងដែលមានសុពលភាពតែប៉ុណ្ណោះ)។
- សម្រាប់អតិថិជនដែលបង់បុព្វលាភដំបូងចាប់ពី 350ដុល្លារ ឡើងទៅតែប៉ុណ្ណោះ។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភជា ឆមាស (6ខែម្តង) និងប្រចាំឆ្នាំ (អាស្រ័យទៅលើចំនួនបង់បុព្វលាភលើកដំបូង)
- 1 បណ្ណសន្យារ៉ាប់រងស្មើនឹងសន្លឹកឆ្នោត 1សន្លឹក (ចំនួនសន្លឹកឆ្នោតគឺអាស្រ័យលើចំនួនបណ្ណសន្យារ៉ាប់រងដែលអតិថិជនបានទិញ) ។
- អតិថិជនម្នាក់មានសិទ្ធិទទួលបាន 1រង្វាន់តែប៉ុណ្ណោះ។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងតាមរយៈសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទាំង 10សាខា ក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
- ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅថ្ងៃទី28 ខែមីនា ឆ្នាំ2025 ចាប់ពីម៉ោង 5:30ល្ងាច តទៅ។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង បុគ្គលិករបស់សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ មិនមានសិទិ្ធចូលរួមក្នុងការផ្ដល់ជូននេះទេ។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។