ជាផ្នែកមួយនៃកម្មវិធីហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ យើងមានកិត្តិយសដែលបានរៀបចំសិក្ខាសាលាស្តីពីអាជីពការងារសម្រាប់សិស្សានុសិស្សដែលរៀននៅអនុវិទ្យាល័យចំនួន ១៦ នាក់មកពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។
សិក្ខាសាលានេះបានអនុញ្ញាតឲ្យសិស្សានុសិស្សយល់ដឹងពីរបៀបធ្វើការងារដែលធ្វើដោយនាយកដ្ឋានសំខាន់ៗរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជំនាញ ព្រមទាំងគុណភាពដែលត្រូវមានសម្រាប់ការងារទាំងនេះ។ អ្នកតំណាងពីនាយកដ្ឋាននីមួយៗបានចំណាយពេលក្នុងការធ្វើបទបង្ហាញ ទៅដល់សិស្សានុសិស្សដើម្បីស្វែងយល់បន្ថែមអំពីការងារទាំងនោះដែលពួកគេចាប់អារម្មណ៍។
សិក្ខាសាលាស្តីពីអាជីពការងារ គឺជាសិក្ខាសាលាដំបូងក្នុងចំណោមសិក្ខាសាលាផ្សេងៗទៀតដែលបានគ្រោងទុកសម្រាប់សិស្សានុសិស្សរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។