សារព័ត៌មាន

សិក្ខាសាលា នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ក្រោមប្រធានបទ “ជំងឺសរសៃឈាមបេះដូង”

រូបភាពទាំងស្រុងនាព្រឹកថ្ងៃសុក្រ ទី8 ខែមីនា ឆ្នាំ2024 នេះ ពីសិក្ខាសាលា នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ដែលរៀបចំឡើងដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក្រោមប្រធានបទ “ជំងឺសរសៃឈាមបេះដូង” កម្មវិធីនាព្រឹកនេះ គឺទទួលបានការផ្តល់កិត្តិយស ចូលរួមពី ថ្នាក់ដឹកនាំនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត  ហ្វ័រឈូន  ឡាយហ្វ៍ ជាពិសេសវត្តមានរបស់លោកវេជ្ជបណ្ឌិត ផុន ផល្លី  ឯកទេស វេជ្ជសាស្ត្របេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានចែករំលែកយ៉ាងក្បោះក្បាយ ពីផលប៉ះពាល់ កត្តាមូលហេតុ វិធីបង្ការ ក៏ដូចជា វិធីព្យាបាលជំងឺសរសៃឈាមបេះដូងនេះផ្ទាល់ និង វគ្គឆ្លើយសំនួរ ពីភ្ញៀវកិត្តិយសដែលបានសាកសួរនៅក្នុងកម្មវិធី។

បន្ថែមពីនេះទៀត ភ្ញៀវកិត្តិយសក៏បានរីករាយ ជាមួយអាហារសម្រន់ដ៏ឆ្ងាញ់ពិសារ ថែមទាំងទទួលបាន ព័ត៌មានលម្អិតពីផលិតផល និងសេវាកម្មរបស់ ហ្វ័រឈូន ឡាយហ្វ៍ ហើយកាន់តែពិសេស គឺទទួលបានកាដូអនុស្សាវរីយ៍ និងឈ្នះរង្វាន់ជាច្រើនពីសិក្ខាសាលានាព្រឹកនេះផងដែរ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមសិក្ខាសាលានាព្រឹកនេះ ទោះបីថ្ងៃនេះជាថ្ងៃឈប់សម្រាក ក៏នៅតែផ្តល់កិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ យើងខ្ញុំ សូមគោរពជូនពរភ្ញៀវកិត្តិយស ជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។

#fortunelifecambodia

#hereforyouforlife

#workshopcardiovasculardisease

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។