ប្រើប្រាស់ផលិតផលណាមួយជាមួយ ហ្វ័រឈូន ឡាយហ្វ៍ លោកអ្នកគ្រាន់តែធ្វើការកំណត់កាលវិភាគបង់បុព្វលាភធានារ៉ាប់រងបន្ត តាមរយៈ ABA Mobile នឹងទទួលបានទឹកប្រាក់ត្រឡប់រហូតដល់ 6% នៃបុព្វលាភធានារ៉ាប់រង រួមជាមួយកាដូឆត្រដ៏ស្រស់ស្អាត ១ភ្លាមៗ ពី ហ្វ័រឈូន ឡាយហ្វ៍។
ការផ្ដល់ជូននេះ សម្រាប់អតិថិជនថ្មី ដែលទិញបណ្ណសន្យារ៉ាប់រង ចាប់ពីថ្ងៃទី01 ខែមិថុនា រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
ខ និងលក្ខខណ្ឌផ្សេងៗ៖
សម្រាប់ការផ្ដល់ជូនកាដូឆត្រ៖
- សម្រាប់តែអតិថិជនថ្មី ដែលធ្វើការកំណត់កាលវិភាគបង់បុព្វលាភបន្តក្នុងថ្ងៃតែមួយនៃថ្ងៃទិញបណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភជា ប្រចាំឆមាស (៦ខែម្តង) និងប្រចាំឆ្នាំ។
- អតិថិជនគ្រាន់តែបង្ហាញ “screenshot” នៃការកំណត់កាលវិភាគ (បានជោគជ័យ) ភ្ជាប់ជាមួយនឹងពាក្យស្នើសុំបណ្ណសន្យារ៉ាប់រងថ្មី។
- កាដូឆត្រដ៏ស្រស់ស្អាតនឹងត្រូវបានផ្ញើជូនជាមួយនឹងកញ្ចប់បណ្ណសន្យារ៉ាប់រងរបស់អតិថិជនផ្ទាល់។
ទទួលបានទឹកប្រាក់ត្រឡប់រហូតដល់ 6% សម្រាប់ការបង់បុព្វលាភបន្ត
(ចំពោះបណ្ណសន្យារ៉ាប់រងដែលបង់បុព្វលាភជា ប្រចាំឆមាស ឬ ៦ខែម្ដង)
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនថ្មីដែលធ្វើការកំណត់កាលវិភាគបង់ ក្នុងថ្ងៃតែមួយនៃថ្ងៃទិញបណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
- ម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបានការបញ្ចុះតម្លៃ 2% នៃចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រង សម្រាប់ការបង់បុព្វលាភ ទី2 លើកទី3 និងលើកទី4 ។
- ទឹកប្រាក់បញ្ចុះតម្លៃ 2% នឹងត្រូវទូទាត់ត្រឡប់ជូនអតិថិជន បន្ទាប់ពីការបង់បុព្វលាភបន្តបានជោគជ័យ។
- ប្រសិនបើ ម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជា ប្រចាំខែ ឬប្រចាំត្រីមាស ការបញ្ចុះតម្លៃនេះនឹងមិនត្រូវបានផ្ដល់ជូនឡើយ។
- ចំនួនទឹកប្រាក់បញ្ចុះតម្លៃនឹងត្រូវទូទាត់ជូន ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជាប្រចាំឆ្នាំ ប៉ុន្តែត្រូវតែធ្វើការផ្លាស់ប្ដូរមុនថ្ងៃបង់បុព្វលាភលើកទី2 មកដល់។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនអនុញ្ញាតិចូលរួមក្នុងការផ្ដល់ជូននេះទេ។
ទទួលបានទឹកប្រាក់ត្រឡប់ 5% សម្រាប់ការបង់បុព្វលាភបន្ត
(ចំពោះបណ្ណសន្យារ៉ាប់រងដែលបង់បុព្វលាភជាប្រចាំឆ្នាំ)
- ការផ្ដល់ជូននេះសម្រាប់អតិថិជនថ្មី ដែលធ្វើការកំណត់កាលវិភាគបង់បុព្វលាភបន្តក្នុងថ្ងៃតែមួយនៃថ្ងៃទិញបណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
- ម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបានការបញ្ចុះតម្លៃ 5% នៃចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រង ទៅលើចំនួនទឹកប្រាក់បុព្វលាភលើកទី2។
- ទឹកប្រាក់បញ្ចុះតម្លៃ 5% នឹងត្រូវទូទាត់ជូនអតិថិជន បន្ទាប់ពីការបង់បុព្វលាភបន្តបានជោគជ័យ។
- ប្រសិនបើ ម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជា ប្រចាំខែ ឬប្រចាំត្រីមាស ការបញ្ចុះតម្លៃនេះនឹងមិនត្រូវបានផ្ដល់ជូនទៀតឡើយ។
- ប្រសិនបើ ម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជាប្រចាំឆមាស (៦ខែម្ដង) ទឹកប្រាក់នៃការបញ្ចុះតម្លៃគឺដូចទៅនឹងលក្ខខណ្ឌនៃការផ្ដល់ជូនជាប្រចាំឆមាសវិញ។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនអនុញ្ញាតិចូលរួមក្នុងការផ្ដល់ជូននេះទេ។
សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។