សារព័ត៌មាន

អបអរសាទរ ទិវាធានារ៉ាប់រង ២០២២ !

កាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅម្សិលមិញនេះ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំ “ទិវាធានារ៉ាប់រង ២០២២” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសចូលរួមក្នុងទិវាដ៏អស្ចារ្យនេះ និងមានក្តីសោមនស្សរៀបចំស្តង់ រួមនឹងកម្មវិធីសប្បាយៗដូចជា បង្វិលកងយករង្វាន់ភ្លាមៗ ថតរូបភ្លាម បានភ្លាម និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកកាន់ស្តង់យើងខ្ញុំយ៉ាងច្រើនកុះករ ក៏ដូចជាសាកសួរព័ត៌មានផ្សេងៗពីផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ ពេញមួយថ្ងៃតែម្តង។

#fortunelifecambodia
#hereforyouforlife
#cambodiainsuranceday2022

 

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។