សារព័ត៌មាន

ដំណើរកម្សាន្តប្រចាំឆ្នាំ2022 របស់បុគ្គលិក និងថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍

រូបភាពទាំងស្រុងពីដំណើរកម្សាន្តប្រចាំឆ្នាំ២០២២ របស់បុគ្គលិក និងថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ទៅកាន់ខេត្តកំពត រយៈពេល 1យប់ 2ថ្ងៃ កាលពីពេលថ្មីៗកន្លងទៅនេះ។ កម្មវិធីទាំងមូលបានប្រារព្ធទៅយ៉ាងរលូន អមជាមួយនឹងរបៀបវារៈ (Agenda) ជាច្រើនដែលមានដូចជា​ សកម្មភាពប្រកួតប្រជែងជាក្រុម (Team Building) ដែលបានបង្ហាញពីទំនួលខុសត្រូវក្នុងការសហការគ្នាជាក្រុម មានទំនាក់ទំនងគ្នាល្អជាក្រុម ស្តាប់និងចែករំលែកគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅដែលពួកយើងចង់បាន។ បន្ថែមលើសនេះទៀត នាពេលរាត្រីក៏មានការរៀបចំអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារនៅមុខអាងហែលទឹក កម្មវិធីចែកកាដូដោយអត់ដឹងខ្លួន (Surprised gift) កម្មវិធីប្រកាសលទ្ធផលសម្រាប់បុគ្គលិក 3រូប ដែលទទួលបានការអរគុណច្រើនជាងគេ (Most Appreciation) និងកម្មវិធីកម្សាន្តសប្បាយៗផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរ នេះគឺជាដំណើរកម្សាន្តដ៏រីករាយ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ល្អៗ ជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ បន្ទាប់ពីបានខិតខំបំពេញតួនាទីរៀងៗខ្លួនអស់រយៈពេលពេញមួយឆ្នាំមកនេះ។

នៅក្នុងឆ្នាំ២០២៣ ខាងមុខ​នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅតែបន្តបេសកម្មផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាទូទាំងប្រទេស និងធានាថាពួកគាត់នឹងទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុយ៉ាងពិតប្រាកដ។

#fortunelifecambodia
#hereforyouforlife
#staffannualtrip2022
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។